​ ​ ​ ​កម្លាំង​នគរបាល​ឃាត់ខ្លួន​យុវជន​២​នាក់​ករណី​ប្រើប្រាស់​គ្រឿងញៀន​

1073
ចែករម្លែក

(​ភ្នំពេញ​)៖​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃ្មួញ​បានធ្វើការ​ឃាត់ខ្លួន​យុវជន​២​នាក់​ករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​
​នៅ​ចំណុច​បន្ទប់​ជួល​ភូមិ​សែន​សុខ​៧​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​កាលពី​ល្ងាច​ថ្ងៃទី​២៧​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​នោះ​ទី​១​មានឈ្មោះ​ឡុង​សុខ​លឹម​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​ធ្វើ​សំណង់​។​ទី​២​ឈ្មោះ​ឡុង​សុខ​ឡៃ​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​មុខរបរ​ធ្វើ​សំណង់​ទាំងពីរ​នាក់​ស្នាក់នៅ​បន្ទប់​ខាងលើ​ជា​បងប្អូន​ទីកន្លែង​កំណើត​សង្កា​ត​ទួល​សង្កែ​រាជធានី​ភ្នំពេញ​។​លោក​ញាណ​ន​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃ្មួញ​បាន​ឲ្យ​ដឹងថា​មុន​និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ដោយមាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ថា​នៅ​ចំណុច​ខាងលើ​នោះ​មាន​ក្មេងស្ទាវ​ប្រើប្រាស់​គ្រឿងញៀន ទើប​លោក​បាន​សុំ​គោល​ការ ពី​លោក​វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​ចុះ​ធ្វើការ​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ជាក់ស្តែង​តែម្តង​។​

​លោកនាយ​ប៉ុស្តិ៍​បន្តថា​ក្នុង​សម្ភារៈ​ដកហូត​មាន​ឧប្បករណ៍​សំរាប់​ជក់​ថ្នាំ​មួយចំនួន​។​ប៉ុន្តែ​មិនបាន​ថ្នាំញៀន​នោះទេ​ព្រោះ​ពួកគេ​បាន​ជក់​អស់ហើយ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ចាត់​ការបន្ត​តាម​នីតិវិធី​៕S/​ដោយ​៖​ហូ​សាន់

​កម្លាំង​នគរបាល​ឃាត់ខ្លួន​យុវជន​២​នាក់​ករណី​ប្រើប្រាស់​គ្រឿងញៀន​
(រូប៖វ៉េបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម