រថយន្ត​ដឹក​ដែក​បើក​លឿន​ដូច​ហោះ បុក​រះ​ម៉ូតូ​២​គ្រឿង​បន្ត​បុក​បង្គោល​ភ្លើង​និង​ផ្ទះ​ថែមទៀត​

1263
ចែករម្លែក
  • 98
    Shares

ដោយ​: ចាន់តូ / ភ្នំពេញ​: រថយន្ត​ដឹក​ដែក​មួយគ្រឿង បើក​លឿន​ដូច​ហោះ ព្រហើន​មិន​គោរព​ភ្លើងស្តុប បាន​បុក​រះ​ម៉ូ​តូច​២​គ្រឿង និង​បុក​បង្គោល​ភ្លើង​បាក់​អស់​មួយ​ដើម ថែមទាំង​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ថែម​ទៀតផង​។ ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៨ នៅ​ចំណុច​ស្តុ​ប​ផ្លូវបំបែក​ផ្សារ​ថ្នល់​បត់​ផ្លូវ​២១៧ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ត​ដឹក​ដែក​មួយគ្រឿង ពាក់​ស្លាក​លេខ ព្រះសីហនុ 3A 3837 ពណ៌​ខៀវ បាន​ដឹក​ដែក​ចេញពី​ក្រុង​តាខ្មៅ​ឆ្ពោះ​មក​ម្តុំ​ស្ពានដែក​ចំការ​ដូង លុះដល់​ចំនុច​ភ្លើងស្តុប​នៅ​ចំណុចកើតហេតុ​ខាងលើ ដោយ​អ្នកបើកបរ​បើក​ប្រញាប់​មិន​គោរព​ភ្លើងស្តុប បន្ថែម​ល្បឿន​បុក​រះ​និង​ក្រឡាប់​រថយន្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ខណ្ឌដង្កោ​តែម្តង​។​

​អ្នកបើករថយន្ត​បង្ក​ឈ្មោះ អែម ឌី​ណា អាយុ​២២​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត មាន​ស្រុកកំណើត​នៅ​ភូមិ​ទន្លាប់ ឃុំ​សឹង ស្រុក​សំរោង ខេត្តតាកែវ ត្រូវបាន​សមត្ថ​កំពុងតែ​ឃាត់ខ្លួន​។​

​ក្រោយពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ដង្កោ សហ​ការណ៍​ជាមួយ​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះទៅ​វាស់វែង និង​ជួយ​សម្រួល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​នៅ​កន្លែងកើតហេតុ​។ ចំណែក​រថយន្ត​ខាងលើ ត្រូវបាន​ស្ទូច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម