ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
គគ្រីសគគ្រូស
គុណសព្ទ
រឹងរូស, ដែលលាន់មាត់ងងិះងងូះមិនចង់ធ្វើតាមបង្គាប់
មនុស្សគគ្រីសគគ្រូស ។
ញុះ
កិរិយាសព្ទ
និយាយចាក់រុកនាំអុចអាល ឲ្យរឹតតែខឹង ឲ្យរឹតតែក្ដៅឡើង
ញុះឲ្យបែកសាមគ្គី ។
ទទ្រើត
កិរិយាវិសេសន៍
ដែលមានលំនាំទ្រើតៗ បែបទទាក់
ញាក់ទទ្រើត ។
ភាជនីយភណ្ឌ
(ភាជៈនីយៈភ័ន)
នាមសព្ទ
( បា. ) របស់ដែលគួរចែក, ដែលគួរបែងចែកគ្នាបាន ។
សុដន់
នាមសព្ទ
ពាក្យនិយាយក្លាយមកពី ស្ដន “ដោះ” (ម. ព. ស្ដន, ថនៈ; ថនា ផង ) ។