ក្រឡាប់​រទេះគោ​ដឹក​ក្អម​ដី​លក់​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​នៅ​ស្រុក​ថ្ពង​

1344
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ករណី​គ្រោះថ្នាក់​ចរាចរ​ដោយ​បុរស​ម្នាក់​បររទេះ​គោ​ដឹក​ក្អម​ដី​លក់​ទាំង​មេឃ​កំពុង​ភ្លៀង បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​សង្កត់​ស្ត្រី​ម្នាក់​ស្លាប់​។ ហេតុ​ការ​ណ៌​គ្រោះថ្នាក់​នេះ កើតឡើង​នៅលើ​ផ្លូវលំ ស្ថិត​ក្នុងភូមិ​អណ្ដូង​ចំបក់ ឃុំ​វាល​ពង់​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៤​រសៀល​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៨​។​

​តាម​សម្តី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ពួកគាត់​ឃើញ​បុរស​ម្នាក់​ឈ្មោះ ប៉ុល ស៊ុយ អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ឃ្លៃ​ឃុំ​ជ្រៃ​បាក់ ស្រុក​រលៀ​ផ្អៀ​រ ខេត្តកំពង់ឆ្នាំង និង​ប្រពន្ធ​ឈ្មោះ យី​ម រ៉េ​ន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​បាន​បរ​រទេះគោ​ដឹក​ក្អម​ឆ្នាំងដី​លក់​ទាំង​កណ្តាល​ភ្លៀង​កាត់​ផ្លូវ​ក្រហេងក្រហូង​។ ស្រាប់តែ​ពេលនោះ រទេះគោ​បាន​រអិល​ក្រឡាប់​សង្កត់​ស្ត្រី​ជា​ប្រពន្ធ ភ្លាមនោះ​ក៏មាន​ប្រជាពលរដ្ឋ​បាន​រត់​មកជួយ​លើក​រទេះ ដើម្បី​ជួយ​ស្ត្រី​ខាងលើ​ដែរ តែ​អកុសល​គាត់​ក៏បាន​ស្លាប់​បាត់ទៅ​។ បុរស​ជា​ប្តី​បាន​បី​សព​ប្រពន្ធ​មក​ជ្រក​ភ្លៀង ក្នុង​តង់​រួច​ហើយក៏​បររទេះ​ដឹក​សព​ប្រពន្ធ​ទៅផ្ទះ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម