ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នឹង​ប្តូរ​ការប្រជុំ​នៅ​រដ្ឋបាល​រាជធានី​ទៅ​ប្រជុំ​នៅតាម​ខណ្ឌ​ទាំង​១២​វិញ​

789
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានប្រកាស​ឲ្យ​ដឹងថា​៖ កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​លើក​ក្រោយ ត្រូវ​ប្តូរ​ពី​ការប្រជុំ​នៅ​រដ្ឋបាល​រាជធានី​ទៅ​ប្រជុំ​នៅក្នុង​ខណ្ឌ​ទាំង​១២​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បាន​ចូលរួម​ស្តាប់ និង​លើក​ជា​សំណើរ​ឬ​សំណូមពរ​ជាក់ស្តែង​តែម្តង​។​
លោក​ម៉ប់ សារិន បានលើកឡើង​ដូច្នេះ​កាលពី​ព្រឹក​ថ្ងៃទី​០៩​សីហា​២០១៨ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​លើក​ទី​៥១ អាណត្តិ​ទី​២ ដោយមាន​វត្ត​លោក លោកស្រី ជា​អភិបាលរង​រាជធានី ៣​រូប​និង​មន្ត្រី​តំណាងឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជាច្រើនរូប​ទៀត​។​
​លោក​ប្រធាន​ក្រុមប្រឹក្សា​លើកឡើង​ទៀតថា​៖ នេះ​ជាការ​កែលម្អរ​របៀបរ​បប​ធ្វើការ​សំរាប់​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា នឹង​តាម​អនុ​សាស​ន៏​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ដោយ​ណែនាំ​ឲ្យ​អាជ្ញាធរ​ដែនដី មន្ត្រី​ពាក់​ព​ន្ធ័​ទាំងអស់​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ជំរុញ​ការបំរើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​សកម្ម កាន់តែ​គៀក​ជិត​ប្រជាពលរដ្ឋ និង​មាន​ប្រសិទ្ធិភាព​ជាង​មុន​ដោយ​មិន​បន្ធូ​ដៃ​ឡើយ​ចាប់ពី​ក្រោយ​ការបោះឆ្នោត​នេះ​តទៅ​។​ជាមួយគ្នានេះ​លោក​ម៉ប់ សារិន ក៏បាន​ជំរុញ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​លើ​ការត្រៀម​បង្ការ​ជាមុន​ក្នុងពេល​ជំនន់​ទឹកទន្លេ​មេគង្គ​កំពុង​ហក់​ឡើង​នាពេលនេះ និង​សុំ​ឲ្យ​យកចិត្តទុកដាក់​ពី​បញ្ហា​ការផ្ទុះ​ឡើង​នូវ​ជំងឺគ្រុនឈាម​ដែល​បាន​កើតឡើង​ក្នុង​រដូវវស្សា​នេះ​ទាំង​លើ​កុមារ និង​មនុស្ស​ចាស់​។​
ក្នុងនោះ​លោក​ហួត ហៃ អភិបាលរង​រាជធានី​បានលើកឡើង​ក្នុងនាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​សមា​ជិ​ក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ដែល​បង្ហាញ​ពី​ក្តី​បារ​ម្ម​ណ៏​រឿង​ទីលាន​ចាក់សំរាម​ក្នុង​ខណ្ឌដង្កោ ដែល​ជិត​ពេញ​ទៅហើយនោះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​គិតគូរ​កដៃ​គូ​វិនិយោគ​បង្កើត​ទីលាន​ចាក់សំរាម​ថ្មី​ដែល​ទីលាន​ចាក់សំរាម​កំពុង​ប្រើប្រាស់​សព្វថ្ងៃ​មាន​ទំហំ ៣២​ហិកតា​ដែល​តាម​ការ​ព្យាករ​ណ៏​ទីលាន​ចាក់សំរាម​បច្ចុប្បន្ន​នឹង​ពេញព្រៀប​នៅក្នុង​ឆ្នាំ​២០២១​ខាងមុខ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម