ដោយៈ ទេពកង្រី/កំពង់ឆ្នាំង៖ អ្នករកស៊ីមួយចំនួន​នៅចំណុចកំពង់​ចម្លង​ស្រឡាង ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បាន​ប្រាប់ថា ចំណូលពួកគាត់បានថយចុះយ៉ាងច្រើន ជាហេតុធ្វើឱ្យជីវភាព​ពួកគាត់ជួបការលំបាក។

អ្នកស្រី ស្រីខុម រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំងក្រុង​បានរៀបរាប់​ឱ្យដឹងថា គាត់លក់ដូរ នំចំណីច្រើនមុខ រួមនិង​ភេសជ្ជៈនៅទីនេះ​រយៈពេលជាយូរឆ្នាំហើយដែរ ។ក្នុងការលក់របស់គាត់កន្លងមក យ៉ាង​ហោចណាស់ក៏អាចលក់បាន២០ទៅ៣០ម៉ឺនរៀលក្នុងមួយថ្ងៃដែរ។ក្រោយពីទូទាត់ថ្លៃដើមអាចចំណេញបានតិចតួចដែរ ទុកគ្រាន់ដោះ​ស្រាយជីវភាពប្រចាំថ្ងៃ ។ប៉ុន្តែបច្ចុប្បន្នចំណូលបានថយចុះជាងពាក់​កណ្ដាល។ ពុំសូវមានអ្នកទិញ​។ទាំងនេះគាត់ក៏ពុំដឹងដែរថា​មកពីកត្តាអ្វីនោះទេ។ និយាយរួមគឺស្ងាត់គ្មានមនុស្សម្នា ។

ស្ត្រីដដែលបន្តថា គាត់ត្រូវចំណាយបង់ថ្លៃតូបលក់ក្នុងមួយ​ខែ១៥​ម៉ឺនរៀល។ ប៉ុន្តែដោយមើលឃើញពីស្ថានភាពជាក់​ស្តែង​លក់មិន​សូវដាច់ ក្នុងនោះអ្នកទទួលបន្ទុក មានការបន្ធូបន្ថយខ្លះដែរ។

ដោយឡែកអ្នករត់ម៉ូតូឌុប និងរឺម៉កដឹកឥវ៉ាន់ បានលើកឡើងស្រដៀងគ្នា នេះដែរអំពីចំណូល៕សរន/r