ទារិកា​ស្ថិត​ក្នុងចំណោម​មនុស្ស​៣​នាក់ ត្រូវបាន​សម្លាប់​នៅពេល​អ៊ីស្រាអែល​វាយប្រហារ​តំបន់​ហ្គា​ហ្សា​

2980
ចែករម្លែក

ក្រុមមន្ត្រីបាននិយាយថាទារិកានិងម្តាយមានផ្ទៃពោះរបស់នាងស្ថិតក្នុងចំណោមជនប៉ាឡេស្ទីនចំនួន៣នាក់ដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅហ្គាហ្សា កាលពីថ្ងៃពុធ ស្របពេលដែលរដ្ឋជ្វីហ្វនេះ បានវាយប្រហារលើគោលដៅជាច្រើនក្នុងការឆ្លើយតបទៅនឹងគ្រាប់រ៉ុកកែតរាប់សិបគ្រាប់ដែលត្រូវបានបាញ់ចូលមកទឹកដីរបស់ខ្លួន។

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា​ស្រ្តីនេះនិងកូនស្រីអាយុ១៨ខែរបស់នាង ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសនៅភូមិJafarawi នៅតំបន់ហ្គាហ្សា ខណៈដែលប្តីរបស់ស្រី្តនេះ បានរងរបួស។

កងទ័ពអ៊ីស្រាអែលមិនបាននិយាយភ្លាមៗអំពីហេតុការណ៍នេះទេប៉ុន្តែបាននិយាយថាខ្លួនបានវាយប្រហារលើគោលដៅយោធាជិត១០០កន្លែងរបស់ក្រុមហាម៉ាស់នៅតំបន់នោះ។

កងទ័ពអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់អ៊ីស្រាអែលត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុកកែតជាច្រើនគ្រាប់ដែលបានបាញ់ចេញពីតំបន់ហ្គាហ្សាចូលក្នុងទឹក ដែនដីអ៊ីស្រាអែលនៅពេលល្ងាចនិងយប់។ដោយ៖សុខា/sn

គ្រាប់ផ្លោងផ្ទុះរញ្ជួយតំបន់ហ្គាហហ្សា បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ