ខេត្ត​ឧ​ត្ត​រ​មានជ័យ ទឹកជំនន់​ដល់​កម្រិត​ប្រកាសអាសន្ន​

1344
ចែករម្លែក

ដោយ​: ឆាយា​នាថ / ឧ​ត្ត​រ​មានជ័យ​: ទឹក​នៅ​ទំនប់​អាងទឹក​០៥ ស្ថិតក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ហក់​ឡើងដល់​កម្ពស់​២,២០​ម៉ែត្រ ដែលជា​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន នា​រសៀល​ថ្ងៃទី​០៩ ខែសីហា នេះ​។

​មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បញ្ជាក់ថា ទឹក​ហក់​ឡើង​ខ្លាំង​នេះ គឺ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​អា​ង ។

​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានសម្រេច​បើកទ្វារ​អាង​ចំនួន​០៣​ប្រឡោះ ដើម្បី​រំដោះ​ទឹកជំនន់​នេះ​ទៅកាន់​អាងទឹក​តា​ម៉ុក អាងទឹក​ទំនប់​ថ្មី ស្ថិត​ក្នុងស្រុក​អន្លង់វែង រួច​បន្តទៅ​រក្សាទុក​នៅ​អាងទឹក​ស្ទឹង​ស្រែង​ជំហាន​២ ស្ថិតក្នុង​ស្រុក​ចុងកាល់៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម