ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​

1896
ចែករម្លែក

​នៅ​រសៀល​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​នាំយក​អំណោយ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពង់ចាម ទៅ​ចែកជូន​គ្រួសារ​រងគ្រោះ ដោយ​ទឹកជំនន់​នៅក្នុង​ភូមិ​ចំនួន​២ នៃ​ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម សរុប​ចំនួន ៥៦០ គ្រួសារ​។​

​ឯកឧត្ដម គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​លើកឡើងថា សុខទុក្ខ​របស់​ពលរ​ដ្ឋ​ក៏​ជា​សុខទុក្ខ របស់​ថ្នាក់ដឹកនាំ​ផងដែរ ហើយ​បាន​ពាំនាំ​ការ​សួរ​សួរសុខទុក្ខ​របស់ បាន​ពាំនាំ​ការសួរសុខទុក្ខ របស់​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ស្នើ​ដល់ អាជ្ញាធរ​ត្រូវតែ​ជួយសង្គ្រោះ​ពលរដ្ឋ​គ្រប់ពេលវេលា​ដោយ​មិន​ប្រកាន់ពូជសាសន៍ គឺ ដើម្បី​ជួយ សម្រាល​នូវ​ទុក្ខលំបាក​របស់​ពួកគាត់​រហូតដល់​ពេល​ទឹក​ស្រក​ទៅវិញ គឺ​ត្រូវ​បន្ដ​ផ្គត់​ផ្ដ​ង់ ឬ​ផ្ដល់នូវ​ស្បៀង សម្ភារ​ប្រើប្រាស់ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ឲ្យ​បាន​គ្រប់គ្នា ព្រោះថា ផលដំណាំ​មួយចំនួន និង​លំនៅឋាន​របស់​ពួកគាត់ ក៏ត្រូវ​បាន​ខូ​ត​ខាត​អស់​ផងដែរ​។​

​ឯកឧត្ដម អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រុង ប្រយ័ត្ន​ចំពោះ​គ្រោះទឹកជំនន់​នេះ ត្រូវការពារ​កូនៗ​កុំ​ឲ្យ​លេង​ទឹក ត្រូវ​ពិសា​ទឹក​ដែល​ដាំ​ពុះ ពិសេស​ត្រូវ​សម្អាត​ទីទួល​ដែរ​បានរស់នៅ​បាន​ឲ្យ​ស្អាត ដើម្បី​កាត់បន្ថយ​នឹង​ទប់ស្កាត់​ការឆ្លង​នូវ ជម្ងឺ​ផ្សេងៗ ហើយ​ពេល​ទឹកជំនន់​នៅតែ​បន្ដ​កើនឡើង​ទៀត​នោះ ក៏មាន​នូវ​សត្វ​អា​សេ​រពឹស ច្រើន​ផងដែរ ដូច្នោះ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច បើ​មាន​ពស់​ចឹ​ង​ឬ​ខាំ​ត្រូវ​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល សុខភាព ដែល​នៅ​ជិត​បងប្អូន​ជាបន្ទាន់​ដើម្បី​ព្យាបាល​ភ្លាម​៕​

ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជានៅរសៀលថ្ងៃទី៧​ ខែសីហា​ ឆ្នាំ២០១៨​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បាននាំយកអំណោយកាកបាទក្រហមកម្ពុជាសាខាខេត្តកំពង់ចាម​ ទៅចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់នៅក្នុងភូមិចំនួន២​ នៃឃុំព្រែកតានង់​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម​ សរុបចំនួន ៥៦០ គ្រួសារ។ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានលើកឡើងថា​ សុខទុក្ខរបស់ពលរដ្ឋក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំផងដែរ ហើយបានពាំនាំការសួរសួរសុខទុក្ខរបស់​ បានពាំនាំការសួរសុខទុក្ខរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ដោយស្នើដល់អាជ្ញាធរត្រូវតែជួយសង្គ្រោះពលរដ្ឋគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ ​គឺ ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់រហូតដល់ពេលទឹកស្រកទៅវិញ គឺត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានគ្រប់គ្នា ព្រោះថា ផលដំណាំមួយចំនួន និងលំនៅឋានរបស់ពួកគាត់ ក៏ត្រូវបានខូតខាតអស់ផងដែរ។ ឯកឧត្ដម​ អភិបាលខេត្តកំពង់ចាម​ បានអំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់នេះ ត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរបានរស់នៅបានឲ្យស្អាត ដើម្បីកាត់បន្ថយនឹងទប់ស្កាត់ការឆ្លងនូវជម្ងឺផ្សេង​ៗ​ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសេរពឹស​ ច្រើនផងដែរ ដូច្នោះត្រូវប្រុងប្រយ័ត្នជានិច្ច បើមានពស់ចឹងឬខាំត្រូវទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបងប្អូនជាបន្ទាន់ដើម្បីព្យាបាលភ្លាម៕

Posted by Rasmei Kampuchea Daily on Tuesday, August 7, 2018

ទីតាំងផ្សាយពាណិជ្ជកម្ម