ដោយៈយោធិន/ភ្នំពេញ៖កម្ពុជា បានធ្វើជាម្ចាស់ផ្ទះ លំហាត់ ហ្វឹកហ្វឺន គម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អ.ស.ប ស្តីពីការប្រើប្រាស់ គ្រឿងចក្រ វិស្វកម្មធុនធ្ងន់សំដៅបង្កើនកម្រិតសមត្ថភាពឱ្យដល់កងយោធាមួកខៀវកម្ពុជាចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ(អ.ស.ប.)ពិធីបើកវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា -កូរ៉េ-អ.ស.ប. ស្តីពីការ ប្រើ ប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់បានប្រារព្ធឡើងនាព្រឹកថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ នាស្នាក់ការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពក្រោម វត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈ កម្មា ធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនិង លោ កJoseph Scheuer អ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមនិងវត្តមានឧត្តមសេនីយ៍ឯក Koh Hyeon Seok នាយសេនាធិការរងកងទ័ពជើងគោកសាធារណរដ្ឋកូរ៉េ ផងដែរ។

នាយឧត្តមសេនីយ៍បានលើកឡើងថា កម្ពុជាពិតជាមាន មោទនភាព ដែលត្រូវបាន អង្គការសហប្រជាជាតិ ជ្រើសរើសជាប្រទេសមួយ ជាមួយ នឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រះរាជាណាចក្រថៃឡង់ សាធារណរដ្ឋឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះវិលជុំរយៈពេលពីរឆ្នាំម្តង លើ គម្រោងហ្វឹកហ្វឺនត្រីភាគីនាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណយ៉ាង ជ្រៀលជ្រៅ ដល់លោក ហ្ស៊ីនស៊ូ អាបេ (Shinzo ABE) អតីតនាយក រដ្ឋមន្រ្តីនៃប្រទេសជប៉ុន ដែលផ្តួចផ្តើមគម្រោងនេះឡើង ក្នុងកិច្ចប្រជុំ កំពូល ស្តីពីការរក្សាសន្តិភាពនៅទីបញ្ជាការអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៤ ក្នុងគោលបំណងគាំទ្រដល់ប្រទេសបរិច្ចាគកង កម្លាំង និងសូមថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែលបាន ឧបត្ថម្ភ គាំទ្រដល់ដំណើរការនៃគម្រោងនេះ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍បន្តថាវគ្គ ហ្វឹកហ្វឺនគម្រោងត្រីភាគី កម្ពុជា -កូរ៉េ-អ.ស.ប. ស្តីពីការប្រើប្រាស់ គ្រឿងចក្រវិស្វកម្មធុនធ្ងន់នេះ គឺការហ្វឹកហ្វឺនលើកទី១ ដល់សិក្ខាកាម នៃ កងយោធពលខេមរភូមិន្ទ ដោយក្រុមយោធាចារ្យសាធារណរដ្ឋកូរ៉េ ដើម្បីពង្រីកការយល់ដឹងបន្ថែម លើជំនាញប្រើប្រាស់គ្រឿងចក្រវិស្វកម្ម ធុន ធ្ងន់សម្រាប់ស្ថាបនាសំណង់ផ្ដេក និងរួមចំណែកជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្នុងការបន្តអភិវឌ្ឍន៍ប្រទេសជាតិផង ជាពិសេសដើម្បី គាំទ្រដល់ដំណើរការស្តារសន្តិភាព និងសន្តិសុខ ក្នុងតំបន់បេសកកម្ម ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ឧត្តមសេនីយ៍ឯក Koh Hyeon Seok បានថ្លែងថា គិតចាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣សម្រាប់រយៈពេល ៤សប្តាហ៍ទៅមុខ គ្រូយោធា ចារ្យជំនាញ វិស្វកម្ម កូរ៉េ ខា ងត្បូង នឹងបង្រៀនវគ្គហ្វឹកហ្វឺនគ្រឿងចក្រ ធុនធ្ងន់នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ(PKO ហើយក៏នឹងបើកដំណើរការអប់រំ និងបណ្តុះបណ្តាលថ្មីសម្រាប់អង្គភាព វិស្វកម្ម PKO ដើម្បីឱ្យមានភាពស្ទាត់ជំនាញក្នុងប្រតិបត្តិការប្រើប្រាស់ ឧបករណ៍នីមួយៗ ផងដែរ។

ឧត្តមសេនីយ៍ឯកកូរ៉េបានបន្តថា លោកពិតជាមានទំនុកចិត្ត លើការ ផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាង សាធារណរដ្ឋកូរ៉េ និង កម្ពុជាកាន់តែស៊ីជម្រៅ និងអភិវឌ្ឍបន្ថែមទៀត តាមរយៈ សកម្មភាព ហ្វឹកហ្វឺនរក្សាសន្តិភាព ។

ថ្លែងក្នុងពិធីបើកវគ្គលោក Josep h Scheuer បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំវគ្គហ្វឹកហ្វឺននេះឡើង។
តំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិបានបន្តថាៈ វគ្គ ហ្វឺកហ្វឺន នេះ មាន លក្ខណៈ ពិសេសពីរ យ៉ាង គឺៈ ជា វគ្គ ដំបូង ដែល រៀបចំ ដោយ គម្រោងត្រីភាគី នៅ កម្ពុជា ហើយក៏បង្ហាញពីកិច្ចសហប្រតិបត្តិការដំបូង នៃការហ្វឹកហ្វឺនរួមគ្នា”ត្រីភាគី” រវាងព្រះរាជាណាចក្រកម្ពុជា សាធារណ រដ្ឋកូរ៉េ និងអង្គការសហប្រជាជាតិផងដែរ។
ការចាប់ផ្តើមនៃវគ្គហ្វឹកហ្វឺនគ្រឿងចក្រវិស្វកម្មធុនធ្ងន់នៅកម្ពុជាថ្ងៃនេះ គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចសហការរវាងអង្គការ សហ ប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងភាពជាដៃគូដើម្បី សន្តិភាព។នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងខិតខំ សិក្សា រៀនសូត្រ ក្រេបជញ្ជក់យកនូវរាល់ខ្លឹមសារមេរៀន ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតថភាពជាក់ស្តែង ក្នុង តំបន់ បេសកកម្ម ជាពិសេស គឺត្រូវបានជ្រើសរើសដោយយោចារ្យកូរ៉េ និងទទួលស្គាល់ពី សំណាក់មន្រ្តីអង្គការសហប្រជាជាតិ ដើម្បីឱ្យក្លាយជាគ្រូបង្គោល សម្រាប់ បង្វឹកដល់កម្លាំងវិស្វកម្មត្រៀមចេញបំពេញបេសកកម្ម នា ពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា គិតចាប់ឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ន កម្ពុជាបាន បញ្ជូនកម្លាំងនៃកងយោធពលខេមរភូមិន្ទសរុបចំនួន៩២០៧នាក់។ ក្នុងនោះនារីចំនួន ៧២៩នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងបណ្តា ប្រទេសចំនួន១០ មានជាអាទិ៍ ស៊ូដង់ ឆាត លីបង់ ស៊ូដង់ខាងត្បូង សាយប្រឺស ស៊ីរី អាហ្វ្រិកកណ្តាល ម៉ាលី យេម៉ែន និងកុងហ្គោ លើ ជំនាញ សំខាន់ៗ ដូចជាវិស្វកម្មពហុជំនាញ វិស្វកម្មព្រលានយន្តហោះ បោសសំអាតមីន កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា។
បច្ចុប្បន្ន កម្លាំងសរុប ៨៤៨នាក់ នារី ១៤៤ នាក់ កំពុងបំពេញ បេសកកម្ម នៅប្រទេសចំនួន ៥ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្រ្វិកកណ្តាល ម៉ាលី និង កុងហ្គោ៕សរន / N