សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨

1020
ចែករម្លែក

ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៩ ខែសីហា រួមមាន​ដូចតទៅ ៖

*​ថៃ​និង​ហ្វីលីពីន អបអរសាទរ​ចំពោះ​ជោគជ័យ​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ បាន​ផ្ញើជូន​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អបអរសាទរ​ចំពោះ​សម្តេច​តេ​ជោ ហ៊ុន សែន និង​អាជ្ញា​ធរមាន​សម្ថ​ត​កិច្ច​ពាក់ព័ន្ធ​របស់​កម្ពុ​ជា​ទាំងអស់ ចំពោះ​ការរៀបចំ​ការបោះឆ្នោត​ប្រកបដោយ​ជោគជ័យ​។​

​ជាមួយគ្នានេះ លោក អា​ឡាន ភី​ធ័​រ ស​. ខា​យ៉េ​តា​ណូ រដ្ឋមន្ត្រីការបរទេស នៃ​សាធារណៈរដ្ឋ​ហ្វីលីពីន បាន​ថ្លែងថា ក្នុងនាម​លោក​ប្រធានាធិបតី រូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ និង​ប្រជាជន​ហ្វីលីពីន សូម​អបអរសាទរ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ចំពោះ​ការបោះឆ្នោត​នាពេល​ថ្មីៗ​នេះ ដែល​បាន​ប្រ​ព្រឹ​ត្រ​ទៅដោយ​សន្តិភាព និង​មាន​សណ្តាប់​ធ្នាប់​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​០៨ ខឺ​សីហា ឆ្នាំ​២០១៨ ៕

*​អ្នកនាំពាក្យ​ក្រសួងការបរទេសៈ មាន​ប្រទេស​ជាច្រើន​គាំទ្រ​ការបោះឆ្នោត​នៅ​កម្ពុជា​

​លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ប្រាប់​ក្រុម​អ្នក កាសែត​នៅ​ក្រសួងការបរទេស នា​ព្រឹក​ថ្ងៃទី​០៩ ខែសីហា នេះ​ឲ្យ​ដឹងថា លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បា​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ជប៉ុន នៅ​សិង្ហ​បុរី គឺ​ជប៉ុន​ចង់​បន្ត​ឃើញ​កម្ពុជា​មានការ​រីកចម្រើន និង​ត្រៀមខ្លួន​និង​ជម្រុញ​ឲ្យ​កម្ពុជា​បន្ត​ការអនុវត្ត​របស់ខ្លួន​បន្តទៅទៀត ៕

*​រដ្ឋមន្ត្រីការបរទេស​រ៉ូ​វ៉ាន់ដា​-​រដ្ឋមន្ត្រីការបរទេស​ហ្គី​ណេ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាស​ឲ្យ​ដឹងថា បាន​ឲ្យ​ដឹងថា លោកស្រី ល្វី​ស មុ​ស៊ី​គី​វ៉ា​បូ រដ្ឋមន្ត្រីការបរទេស កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ និង​សហគមន៍​អាហ្វ្រិក​បូព៌ា នៃ​សាធារណរដ្ឋ​រ៉ូ​វ៉ាន់ដា និង​លោក ម៉ា​ម៉ា​ឌី ទូ​រ៉េ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ហ្គី​ណេ អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១៨ នេះ ដើម្បី​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ៕

*​លោក​សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ប្រកាស​តតាំង​ក្តី​ជាមួយ​គណបក្ស​ខ្មែរ​ក្រោក​

​លោក​បណ្ឌិត្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសថា លោក​នឹង​តតាំង​ក្តី​ជាមួយ​គណបក្ស​ខ្មែរ​ក្រោក ដែល​បានដាក់​ពាក្យបណ្តឹង​ប្តឹង​រូបលោក​ទៅ​តុលាការ​ពីបទ​ញុះញង់​ឲ្យ​មានការ​រើសអើង និង​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់ នៅក្នុង​ការបំពេញ​មុខ​ងារ​សារ​ធារ​ណៈ​។ ការប្រកាស​នេះ គឺ​បន្ទាប់ពី​គណបក្ស​ខ្មែរ​ន​ក្រោក បានដាក់​ពាក្យ​ប្តឹង​លោក​បណ្ឌិត សុខ ទូច ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ០៧ ខែសីហា ឆ្នាំ​២០១៨ ៕

*​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទឹកជំនន់​ដល់​កម្រិត​ប្រកាសអាសន្ន​

​ទឹក​នៅ​ទំនប់​អាងទឹក​០៥ ស្ថិតក្នុង​ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ហក់​ឡើងដល់​កម្ពស់​២,២០​ម៉ែត្រ ដែលជា​កម្ពស់​ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន នា​រសៀល​ថ្ងៃទី​០៩ ខែសីហា នេះ​។ មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បញ្ជាក់ថា ទឹក​ហក់​ឡើង​ខ្លាំង​នេះ គឺ​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​អា​ង ៕

ទីតាំងផ្សាយពាណិជ្ជកម្ម