​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ​លោកនាយក​រដ្ឋមន្ត្រី វៀតណាម​

871
ចែករម្លែក

​ភ្នំពេញ​៖​នៅ​ថ្ងៃ​តី ០៩ ខែ កញ្ញា នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាបាន ​ផ្ញើ​សារ​ថ្លែងអំណរគុណ​ជូន លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀង ស៊ួ​ន​ហ្វ៊ុ​ក ដែល​បាន​ផ្ញើ​សារលិខិត​មួយ​អបអរសាទរ ​ជូន​សម្តេច​ចំពោះ​ការទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ នៅក្នុង​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​ធ្វើឡើង​កាលពី​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ ​នៅក្នុង​សារលិខិត​នោះ​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍ថា​៖ «​ព្រះរាជាណាចក្រ​កម្ពុ​ជាយ​ក​ចិត្ត​ទុកដាក់​បំផុត​ចំពោះ​ទំនាក់ ទំនង​យូរអង្វែង​ជាមួយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម   ។ យើង​បានឃើញ​នូវ​ការរីក ចម្រើន​ឥតឈប់ឈរ​នៃ​កិច្ចប្រតិបត្តិការ​នៅលើ​គ្រប់ វិស័យ​រវាង​ប្រទេស​យើង​ទាំងពីរ​ដែល​ឆ្លុះបញ្ចាំង​ពី​ស្មារតី​ន័យ​ភាពជា​អ្នកជិតខាង​ល្អ​មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង ស្ថិរភាព​យូរអង្វែង​» ។

​ ​សម្តេច​តេ​ជោ​ហ៊ុនសែន​បន្តថា​៖« ការអភិវឌ្ឍ​ប្រកបដោយ​ការលើកទឹកចិត្ត​នេះ​ផ្ដល់​អត្ថប្រយោជន៍​ទៅវិញទៅមក​ជួយ​លើកកម្ពស់​សុខ មាល​ភាព​របស់​ប្រជាជន​យើង និង រួមចំណែក​ថែមទៀត​ដល់​ស្ថិរភាព​និង​ភាពរុងរឿង​របស់​គ្រួសារ​អាស៊ាន​» ។​

​ ​ជា​ចុងក្រោយ​នៃ​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែមថា​៖“​ខ្ញុំ​រង់ចាំ​ជួប​ឯកឧត្តម​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ាន លើក ទី ២៧ នៅ​ខែកញ្ញា​ឆ្នាំ ២០១៨ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​” ៕BR


ទីតាំងផ្សាយពាណិជ្ជកម្ម