ដោយៈ ប.ខុន / ភ្នំពេញៈ កម្មវិធីការគ្រប់គ្រងធនធានទឹកនិងការផ្លាស់ប្តូរកសិកម្ម នៅ ប្រទេសកម្ពុជាជំហានទី១ ហៅថា (WAT4CAM) ត្រូវបានគេលើកយកមកធ្វើការ ពិភាក្សាលើចំណុចសំខាន់ៗ នៅក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជានាយកកម្មវិធី WAT4CAM នៃក្រសួង ធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យ លោកស្រី Sandrine Boucher នាយិកាទីភ្នាក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ លើកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម នៅ ប្រទេសកម្ពុជា ជំហានទី១ ហៅថា (WAT4CAM) ។
ភាគីទាំងពីរ បានធ្វើការពិភាក្សា លើចំណុចសំខាន់ៗ ដូចជា គោលការណ៍ត្រួតពិនិត្យ គ្រប់គ្រង និងកិច្ចសហប្រតិបត្តិការរវាង PMU, TAs, AFD និងEU ដើម្បីឈាន ទៅរកការអនុវត្តទទួលបានជោគជ័យ តាមផែនការ, ពង្រឹងនីតិវិធីនៃកិច្ចដំណើរការ ស្តីពីការសិក្សាគ្រោងប្លង់ ការរៀបចំឯកសារដេញថ្លៃ និងការអនុវត្ត ត្រួតពិនិត្យ ការសាងសង់ , ចែករំលែកព័ត៌មាន ស្តីពីការដោះស្រាយផលប៉ះពាល់, ទាក់នឹងការងារ ការសិក្សាព្រែក PDA06 និង PDA08 ថាតើមានផលប៉ះពាល់ ដល់ផែនការ កសាង ព្រែកជីកហ្វូណនតេជោ ដែរឬទេ , វឌ្ឍនភាពនៃការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា ស្តីពីការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ(CISIS) វឌ្ឍនភាពនៃការរៀបចំប្រព័ន្ធព័ត៌មាន អាកាសធាតុ និងការព្យាករណ៍អាកាសធាតុ (WCIS) និងវឌ្ឍនភាពនៃការរៀបចំ នីតិវិធី និងគោលការណ៍ណែនាំ ការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM)៕ V / N