​ពលរដ្ឋ​ថា​ពេល​ទៅ​ទូទាត់​ថ្លៃ​ភ្លើង​ទើប​ដឹងថា​លុយ​ក្លែងក្លាយ​

1397
ចែករម្លែក
  • 4
    Shares

​ដោយ : ប​.​ជ័យ​/​បន្ទាយមានជ័យ : ពលរដ្ឋ​ថា ពេល​ទៅ​ទូទាត់​ថ្លៃ​ភ្លើង​ទើប​ដឹងថា លុយ​ក្លែងក្លាយ ។​​ពលរដ្ឋ​ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​”​ពូ​ម៉ៅ “​នៅ​ក្រុង​សិរី​សោ​ភ័​ណាន​ឱ្យដឹង​ថ្ងៃទី​៩​ខែសីហា​ថា​: “​ខ្ញុំ​មិនដែល​ប៉ះ​ទេ ឥឡូវ​ប៉ះ​ហើយ ។​សូម​បងប្អូន ប្រយ័ត្ន​ផង​” ( លុយ​ក្លែងក្លាយ ) ។​

លោក​បាន​បន្តថា​:​ទាល់តែ​ទៅ​បង់​ភ្លើងអគ្គិសនី​ទើប​ដឹងថា​លុយ​ក្លែងក្លាយ​។​ប្រភេទ​ក្រដាស​១​ម៉ឺន​រៀល​។​នេះ​ក្រដាស់​១​ម៉ឺន បើ​ក្រដាស់​១០​ម៉ឺន​វិញ ប្រាកដជា​ដាច់បាយ​កន្លះ​ខែ​ជាមិនខាន​។​ដូច្នេះ សូម​ចែកចាយ​ឲ្យ​បានដឹង​គ្រប់គ្នា​ផង​។​ប្រយ័ត្ន​ព្រោះ​វា​ខាត​ផង​វា​បារម្ភ​ខាង​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ផង​។

​នៅ​ព្រលប់​ថ្ងៃទី​៩​ខែសីហា​នេះ​អ្នកយកព័ត៌មាន​មិនអាច​ទទួល​ការឆ្លើយបំភ្លឺ​ពី​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា​សាខា​ខេត្តបន្ទាយមានជ័យ​បាន​នៅឡើយ​៕S/

​ពលរដ្ឋ​ថា​ពេល​ទៅ​ទូទាត់​ថ្លៃ​ភ្លើង​ទើប​ដឹងថា​លុយ​ក្លែងក្លាយ​

ទីតាំងផ្សាយពាណិជ្ជកម្ម