ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ វាជាដៃគូអត់ពុំបានរបស់អ្នកនិយមការហាត់ប្រាណទូទាំងពិភពលោក។ ហើយនៅឆ្នាំក្រោយ ក្រុមហ៊ុន Apple គ្រោងនឹងបង្ហាញនាឡិកាដ៏ពេញនិយមរបស់ខ្លួនជំនាន់ទី ១០ ដែលគេនិយាយថាជានាឡិកាផ្តល់ “មើលថែសុខភាពល្អបំផុត”។
Apple Watch ដែលត្រូវបានពាក់ដោយអ្នកប្រើ iPhone ប្រហែលមួយភាគបីនៅសហរដ្ឋអាម៉េរិក បានបោះពួយទៅមុខលឿនហួសឆ្ងាយពេកក្រៃពីបច្ចេកវិជ្ជាតាមដានសុខភាពដើមរបស់ខ្លួន។
នាឡិកាម៉ូដែលបច្ចុប្បន្នមានលក្ខណៈពិសេសជាច្រើន ដែលវាស់អុកស៊ីសែនក្នុងឈាមនិងចង្វាក់បេះដូង ដើម្បីជួយកត់សម្គាល់សញ្ញាដំបូងនៃចង្វាក់បេះដូងខុសប្រក្រតី និងបញ្ហាសួត។
វាក៏ផ្តល់នូវការតាមដានការគេងផងដែរ ដូច្នេះអ្នកពាក់អាចប្រាប់បានថាតើពួកគេបានចំណាយពេលប៉ុន្មានក្នុងការគេងស្កប់ស្កល់ប្រកបដោយគុណភាព។ ប៉ុន្តែម៉ូដែលចុងក្រោយបំផុតនេះគឺកាន់តែទំនើបជាងមុនឆ្ងាយណាស់។
រំពឹងដាក់លក់នៅដើមឆ្នាំក្រោយ នាឡិកា Apple Watch 10 នឹងរកឃើញការកើនឡើងសម្ពាធឈាមនិងជាតិស្ករក្នុងឈាម ក៏ដូចជាសញ្ញានៃការគេងមិនដកដង្ហើម ជាបញ្ហាទូទៅដែលអ្នកជំងឺឈប់ដកដង្ហើមជាបណ្តោះអាសន្ននៅពេលយប់។
គេមិនច្បាស់ទេថាតើបច្ចេកវិជ្ជាត្រួតពិនិត្យសម្ពាធឈាមនឹងដំណើរការយ៉ាងដូចម្តេច ប៉ុន្តែគេបានប៉ាន់ស្មានថា អ្វីដែលគេហៅថា អ៊ីនហ្វ្រារ៉េដ ស្ពិកត្រូស្កូពី (spectroscopy) អាចនឹងពាក់ព័ន្ធ។
វិធីសាស្ត្រនេះគឺអាចគណនាការផ្លាស់ប្តូរសម្ពាធឈាមដោយមើលលំហូរឈាមជាមួយនឹងពន្លឺក្បែរអ៊ីនហ្វ្រារ៉េដ។
វាមិនអាចផ្តល់ឱ្យអ្នកនូវតួលេខពិតប្រាកដបាននោះទេ ប៉ុន្តែវាអាចរកឃើញការកើនឡើងឬការថយចុះដ៏ធំ ដែលអាចបង្ហាញពីបញ្ហាសរសៃឈាមបេះដូង។
ស្ទើរតែពាក់កណ្តាលនៃជនជាតិអាម៉េរិកដែលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅមានសម្ពាធឈាមខ្ពស់ នេះបើយោងតាមរបាយការណ៍ឆ្នាំ ២០២៣ ពីសមាគមបេះដូងអាម៉េរិក។ នោះគឺប្រហែល ១២២ លាននាក់។
តម្លៃសម្រាប់ Apple Watch 10 មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ប៉ុន្តែម៉ូដែលមុនៗមានតម្លៃ ៣៩៩ ដុល្លារ៕
តម្លៃសម្រាប់ Apple Watch 10 នឹងរកឃើញការកើនឡើងសម្ពាធឈាមនិងជាតិស្ករក្នុងឈាម ក៏ដូចជាសញ្ញានៃការគេងមិនដកដង្ហើម