​ករណី​ថា​មាន​ក្រុម​ចាប់​បង្ខាំង​ក្មេងៗ​ស្រី​ជាង​១០​នាក់​នោះ​ជា​រឿង​មិន​ពិត​

1131
ចែករម្លែក
  • 5
    Shares

​ភ្នំពេញៈ​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាល​ខ​ណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹងថា​កាលពី​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨​នេះ​ថា បន្ទាប់ពី​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​សាកសួរ​យុវតី ឈ្មោះ ស៊ុ ណា​វីន ដែល​បានប្រកាសថា​មាន​ជន​មួយក្រុម​ចាប់​បង្ខាំង​កាលពី​ថ្ងៃទី​៣ ខែសីហា កន្លង​ទៅនោះ​មិនមែនជា​ការពិត​នោះទេ​។​

​លោក​អធិការ​បន្តថា​កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៨ យុវតី​ខាងលើ​បាន​ចេញពីផ្ទះ​មក​លក់​ម៉ូតូ​នៅ​ហាង​លក់​ម៉ូតូ ហី​ហោ ឡាក់​គី ផ្ទះ​លេខ​១២៧-១២៩Eo មហាវិថី​ព្រះសីហនុ សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ​៧​មករា​តម្លៃ​៦៥០​ដុល្លារ​។ បន្ទាប់ពី​លក់បាន​លុយ​ហើយ​យុវតី​ខាងលើ​បាន​យកលុយ​នោះ​ទៅ​ចាយវាយ ។

​យុវតី​ខាងលើ​បាន​មករក​ទិញ​ម៉ូតូ​Today មួយគ្រឿង​វិញ​តំលៃ​៤៥០​ដុល្លារ​សម្រាប់​ជិះ​បន្ទាប់មក​ក៏​យក​ម៉ូតូ​ទៅ​លក់​ឱ្យ​អ្នកលក់​ម៉ូតូ​វិញ​តម្លៃ​៤០០​ដុល្លារ​ដោយ​ប្រាប់ថា​ប្រញាប់​យកលុយ​ទៅ​ជួយ​ឪពុក​ដែល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។​យុវតី​ដែល​បង្កចលាចល​ផ្អើល​សមត្ថកិច្ច​ស្ទើរ​មួយ​ប្រទេស​នេះ​ឈ្មោះ ស៊ុ ដា​វីន ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​សូម​រំ​ឮ​កថាៈ​កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា​ឆ្នាំ​២០១៨ ស្ថិតនៅ​ផ្លូវ​៥០​ម៉ែត្រ ភូមិ​ពាម សង្កាត់​ព្រៃ​សរ ខណ្ឌដង្កោ ដោយ​អះអាង​ពី​ឪពុក​យុវតី ថា​មាន​ករណី​មនុស្ស​មួយក្រុម​ចាប់​បង្ខាំង​កូនស្រី​របស់គាត់​យកទៅ​លាក់ទុក​ក្នុងផ្ទះ​មួយកន្លែង​នៅ​ខណ្ឌចំការមន​។​

លុះដល់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៨ កម្លាំង​សមត្ថកិច្ច​បាន​បើក​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​បាន​ប្រមូល​ពាក្យបណ្តឹង​តាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​២៥​ខេត្ត ក្រុង គឺ​ពុំមាន​បានទទួល​បណ្តឹង​ពី​អាណាព្យាបាល​ក្មេងស្រី​ជាង​១០​នាក់​ផ្សេងទៀត​ដែល​បាន​បាត់​កូន​របស់ខ្លួន​នោះទេ ។

​ដូច្នេះ​ការរៀប​របស់​យុវតី ស៊ុ ណា​វីន ដែលថា​មាន​យុវតី​ជាង​១០​នាក់​ដែល​ជន​មិន​ស្គាល់មុខ​បង្ខាំង​ទុក​យកទៅលក់​នោះ​ដូចជា​រឿងប្រឌិត ដើម្បី​ឆ្លើយ​យករួចខ្លួន​ពី​ឪពុកម្តាយ​របស់​នាង​ដែល​ខ្លួន​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ ព្រោះ​ខ្លាច ឪពុកម្តាយ​រករឿង​ទើប​នាង​ឆ្លើយ​ដូច្នេះ​។​

​កាលពី​នៅ​រសៀល​ថ្ងៃទី​៩​ខែសីហា​ឪពុក​បង្កើត​របស់​យុវតី​ខាងលើនេះ​បាន​ចេញមក​បកស្រាយ​សុំទោស​ជា​សា​ធា​រណះ​ដល់​ថ្នាក់ដឹកនាំ​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ផងដែរ​។​ជា​ចុងក្រោយ​សូម​ឲ្យ​អាណាព្យាបាល​ទាំងអស់​មេត្តា​តាមដាន​កូនៗ​គ្រប់រូប​កុំឱ្យ​មានរឿង​កើតឡើង​ដូច​ឪពុក​យុវតី​ខាងលើនេះ​ទៀត​ឱ្យសោះ​៕S/​

​ករណី​ថា​មាន​ក្រុម​ចាប់​បង្ខាំង​ក្មេងៗ​ស្រី​ជាង​១០​នាក់​នោះ​ជា​រឿង​មិន​ពិត​

ទីតាំងផ្សាយពាណិជ្ជកម្ម