ដោយៈ បាយ័ន / សៀមរាបៈ នៅវិមានរំលឹកគុណយុទ្ធជន ខេត្តសៀមរាប នាព្រឹកថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គភាពយោធភូមិ ភាគទី៤ បានរៀបចំពិធីមីទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) និងទិវាកំណើតនៃ កងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ និងគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន ដែលបានលះ បង់ឈាមស្រស់ សាច់ស្រស់ ដើម្បីជាតិមាតុភូមិកម្ពុជា ។

វត្តមានក្នុងឱកាសនោះ រួមមាន លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ , លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ព្រមទាំលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការ មេបញ្ជាការរង នៃយោធភូមិភាគទី៤ កងពលតូច កងពលធំ តំបន់ប្រតិបត្តិការសិករងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត មន្ត្រីរាជការ អាជ្ញាធរក្រុង សហភាពសហព័ន្ធ យុវជនកម្ពុជា ក្រុមយុវជនកាយរិទ្ធ គរុសិស្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ៕/V-PC