ប្រែសម្រួលៈបំណង(timesofisrael)៖មាត់រូងក្រោមដីដល់ទៅ១៣០នៅហ្កាហ្សាស្ទ្រីបត្រូវបានបំផ្លាញចោលចាប់តាំងពីពេលអ៊ីស្រាអែលបើកប្រតិបត្តិការជើងគោកចូលតំបន់នេះកាលពីខែមុន។
អ៊ីស្រាអែលបានប្តេជ្ញាកំទេចក្រុមភេរវកម្មនេះដែលគ្រប់គ្រងហ្កាហ្សាតាំងពីឆ្នាំ២០០៧ ក្រោយការវាយប្រហារដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃ៧តុលា ចូលអ៊ីស្រាអែលខាងត្បូងសម្លាប់មនុស្សប្រមាណ១.៤០០នាក់ ព្រមទាំងចាប់មនុស្សប្រមាណ២៤០នាក់នាំទៅហ្កាហ្សាធ្វើជាចំណាប់ខ្មាំង។
ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលដែលដំបូងតាមផ្លូវអាកាសនិងក្រោយមកតាមជើងគោក រួមមានការងារវិស្វកម្មយោធាដើម្បីបើកផ្លូវសំរាប់កងកម្លាំងជើងគោក ហើយបានរកឃើញនិងកំទេចចោលទ្រព្យសម្បត្តិរបស់ហាម៉ាស រួមមានរូងក្រោមដីនិងឧបករណ៍បាញ់រ៉ុក្កែត និងដ្រូន។
ទាហានអ៊ីស្រាអែលបង្ហាញមាត់រូងក្រោមដីរបស់ក្រុមហាម៉ាសមុនផ្លាញចោលដើម្បីអោយពួកហាម៉ាសកប់ជាប់ក្រោមដី
ពួកហាម៉ាសនេះល្បីខាងប្រើបណ្តាញរូងក្រោមដីដ៏ធំមួយនៅក្រោមតំបន់ហ្កាហ្សាដើម្បីលួចដឹកជញ្ជូនទំនិញនិងសព្វាវុធ ក៏ដូចជាចល័តយុទ្ធជនរបស់ខ្លួន។ការបំផ្លាញរូងទាំងនេះសំខាន់ចំពោះកិច្ចខិតខំរបស់អ៊ីស្រាអែលដើម្បីប្រយុទ្ធហើយនឹងកំទេចពួកហាម៉ាសនៅពេលខ្លួនពង្រីកការវាយប្រហារដោយទ័ពជើងគោក។
កាលពីថ្ងៃពុធ កងកម្លាំងយោធាអ៊ីស្រាអែលបាននិយាយថា ទាហានរបស់ខ្លួនបានរកឃើញមាត់រូងក្រោមដីមួយចំនួន។យោធាក៏បានបំផ្លាញរូងក្រោមដីមួយរបស់ហាម៉ាសនៅជាប់នឹងសាលារៀនមួយរបស់អង្គការសហប្រជាជាតិនៅហ្កាហ្សាខាងជើង៕
កាលពីថ្ងៃពុធ ទាហានអ៊ីស្រាអែលក៏បានរកឃើញឃ្លាំងអាវុធមួយនិងកន្លែងដំឡើងដ្រូនសំរាប់វាយប្រហារទាហានអ៊ីស្រាអែល
Israeli troops operating in the Gaza Strip have located a Hamas drone manufacturing plant and weapons depot within a residential building in Gaza City’s Sheikh Radwan neighborhood, footage released by the IDF shows. pic.twitter.com/dEzu23jsPF
— Emanuel (Mannie) Fabian (@manniefabian) November 9, 2023