​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​វិច្ឆិកា​បាន​សម្ពោធ​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​បណ្តែត​ទឹក​តម្លៃ ១០០ លាន​ដុល្លារ ដែល​ជា​កសិដ្ឋាន​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ខណៈ​ដែល​ប្រទេស​នេះ​ស្វែងរក​ឱកាស​កាន់តែ​ច្រើនឡើង​ក្នុង​ការផ្លាស់ប្តូរ​ទៅរក​ថាមពលបៃតង​ក​កើត​ឡើង​វិញ​។​

​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​អណ្តែត​ទឹក​ស៊ីរ៉ា​តា (Cirata) ដែល​រំពឹង​ផលិត​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ថាមពល​ដល់​គ្រួសារ​ចំនួន ៥០.០០០ ត្រូវបាន​សាងសង់​នៅលើ​អាង​ស្តុក​ទឹក​ទំហំ ២០០ ហិកតា​នៅ​ខេត្ត​ជ្វា​ខាងលិច​ស្ថិតនៅ​ចម្ងាយ​ប្រហែល ១៣០ គីឡូម៉ែត្រ​ពី​រដ្ឋធា​នីហ្សាការ​តា​។​

​ប្រធានាធិបតី ចូកូ វី​ដូ​ដូ បាន​និយាយ​នៅក្នុង​សន្ទរកថា​ដើម្បី​ប្រារព្ធ​ពិធី​សម្ភោ​ធ​នោះ​ថា “​ថ្ងៃនេះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ ពីព្រោះ​ក្តី​សុបិនដ៏​ធំ​របស់​យើង​ក្នុង​ការកសាង​រោងចក្រ​ថាមពល​កកើត​ឡើងវិញ​ទ្រង់ទ្រាយ​ធំ​ទីបំផុត​គឺ​សម្រេចបាន​ហើយ​”។

Indonesian President Joko Widodo delivers his speech as Indonesia’s Minister of State Owned Enterprises Erick Thohir and UAE Minister of Foreign Trade Thani bin Ahmed Al Zeyoudi stand, during the inauguration of a 192 megawatt peak (MWp) floating solar power plant, that was built on Cirata dam and developed by PLN Nusantara Power, a unit of Indonesia’s state utility company Perusahaan Listrik Negara (PLN) and United Arab Emirates renewable energy company Masdar, a unit of Mubadala Investment Company, in Purwakarta, West Java province, Indonesia, November 9, 2023. REUTERS/Willy Kurniawan

​លោក​បាន​និយាយថា “​យើង​អាច​សាងសង់​កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​បណ្តែត​ទឹក​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍​និង​ធំជាងគេ​ទី​បី​ក្នុង​ពិភពលោក​។​”

​គម្រោង​នេះ​ជា​កិច្ចសហការ​រវាង​ក្រុមហ៊ុន​អគ្គិសនី​ជាតិ​របស់​ឥណ្ឌូនេស៊ី Perusahaan Listrik Negara និង​ក្រុមហ៊ុន​ថាមពល​កកើត​ឡើងវិញ Masdar ដែល​មាន​មូលដ្ឋាន​នៅ​អា​ប៊ូ​ដា​ប៊ី (Abu Dhabi) បាន​ចំណាយ​ពេល​បី​ឆ្នាំ​ដើម្បី​បញ្ចប់​និង​ចំណាយ​អស់​ប្រហែល ១០០ លាន​ដុល្លារ​។​

​កសិដ្ឋាន​ថាមពលព្រះអាទិត្យ ដែល​ទទួល​មូលនិធិ​ពី​ក្រុមហ៊ុន Sumitomo Mitsui Banking Corporation ក្រុមហ៊ុន Societe Generale និង​ក្រុមហ៊ុន Standard Chartered មាន​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ​ចំនួន ៣៤០.០០០​។​

​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​និយាយថា​ខ្លួន​នឹង​ព្យាយាម​សម្រេច​ឱ្យបាន​នូវ​ការបំភាយ​ឧស្ម័ន​សូន្យ​ត្រឹម​ឆ្នាំ ២០៦០៕

កសិដ្ឋាន​ថាមពល​ពន្លឺព្រះអាទិត្យ​អណ្តែត​ទឹក​ស៊ីរ៉ា​តា​រំពឹង​ផលិត​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​ផ្តល់​ថាមពល​ដល់​គ្រួសារ​ចំនួន ៥០.០០០

Masdar joint venture reaches financial close and starts construction on Indonesia’s first utility-scale floating solar power plant