ដោយៈ គង់ហេង/ កំពង់ចាម៖ ការប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដែលបានដឹកនាំដោយលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ជាប្រធានក្រុមប្រឹក្សាខេត្ត នៅវិមានឯករាជ្យនៅព្រឹកថ្ងៃទី ១០ វិច្ឆិកា នេះ គឺមានស្ថាប័ន មន្ទីរ អង្គភាពសរុបចំនួន ៥២ បានអញ្ជើញចូលរួម បានញ៉ាំងឱ្យពិធីបុណ្យជាតិមួយនេះ មានភាពអធិកអធមក្រៃលែង។

ស្ថាប័ន មន្ទីរ អង្គភាពសរុបចំនួន ៥២ នោះ បានដង្ហែកម្រងផ្កា ជាកូរោន គោរពវិញ្ញានក្ខន្ធ ដំបូង និងជាបន្តបន្ទាប់ ៕ V / N