ដោយ៖តារារិទ្ធ/ភ្នំពេញ៖ សម្តេចមហាបវរធិប​តី ហ៊ុន ម៉ាណែត នាយឧត្តមសេនីយ៍នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាស្នើឲ្យមានការយកចិត្តទុកដាក់ទៅលើការគំរាមកំហែងពីសន្តិសុខសុវត្ថិភាពបច្ចេកវិទ្យា (cyber security)ដែលបានគំរាមគំហែងនាពេលបច្ចុប្បន្ន និង ទៅអនាគត ។ សម្តេចសង្កត់ធ្ងន់ ថាប្រសិនបើយើងមិនមានសមត្ថភាពក្នុង ការគ្រប់គ្រងនូវសុវត្ថិភាពទិន្នន័យ សុវត្ថិភាពប្រព័ន្ធទំនាក់ទំនងរបស់យើង ជាពិសេសកងទ័ពដែរចាំបាច់ត្រូវមានការលាក់ការខ្ពស់ ។

សម្តេចថ្លែងនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ថ្ងៃបង្កើ តបញ្ជាការដ្ឋានទ័ពពិសេស(៩វិច្ឆិកា ១៩៩៥ -៩ វិច្ឆិកា២០២៣)នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២៣ដែល ប្រារព្ធធ្វើឡើងនៅខណ្ឌកំបូលរាជធានីភ្នំពេញ ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ខ្ញុំសុំឲ្យក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននិងបញ្ជាការដ្ឋានគ្រប់ប្រភេទទ័ព ត្រូវយកចិត្តទុកដាក់ទៅ លើការគំរាមគំហែងបច្ចុ ប្បន្ននិងទៅអនាគតមួយទៀតគឺការគំរាមគំហែងពីសន្តិសុខសុវត្ថិភាពបច្ចេកវិទ្យាព័ត៌មាន(cyber)ការងារនេះគឺយើងត្រូវចាំបា ច់យកចិត្តទុកដាក់ព្រោះកងទ័ពរបស់យើង បានធ្វើទំនើបកម្មហើយបច្ចេកវិទ្យាសូម្បីរថយន្តដែលប្រើសុទ្ធតែអេឡិចត្រូនិចរថយន្តដឹកជញ្ជូនថ្មីនេះប្រសិនជាខូចត្រូវចូលទៅក្នុងរោងជាងដែលមានកុំព្យូទ័រសម្រាប់ត្រួតពិនិត្យប្រសិនបើយើងមិនមានសមត្ថភាពក្នុងការគ្រប់គ្រងនូវសុវត្ថិភាពទិន្នន័យ សុវត្ថិភា ពប្រព័ន្ធទំនាក់ទំនងរបស់យើងទេជាពិសេសកងទ័ពដែរចាំបាច់ត្រូវមានការលាក់ការខ្ពស់យើងនឹងពិបាក»។

សម្តេចធិបតីបានស្នើសុំឲ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ,អគ្គមេបញ្ជាការ,មេបញ្ជាការប្រភេទទ័ពទាំងអស់ពិនិត្យមើលការពង្រឹងស្ថាប័ននិងនីតិវិធីនិងយន្តការ សម្រាប់គ្រប់គ្រងនិងបង្កាជាមុន ។ ព្រោះបច្ចេកវិទ្យានិងអនាគតគឺយើងមិនអាចបោះបង់វាចោលទេយើងត្រូវប្រើវាដើម្បីបង្កើនប្រសិទ្ធភាពហើយបើជ្រុលជាប្រើសុំកុំឱ្យវាជាអាវុធមុខពីរយើងត្រូវការពារផង ។

សម្តេចបន្តបានស្នើឲ្យទីចាត់ការបញ្ជាការដ្ឋានបញ្ជូនសារពិនិត្យមើលរចនាសម្ព័ន្ធថាតើគ្រប់គ្រាន់ឬទេបច្ចុប្បន្ន។តើក្រុមជំនាញព័ត៌មានវិទ្យា (អាយធី)អា ចរៀបចំប្រទាក់ក្រឡាគ្នាដើម្បីការពារប្រព័ន្ធ cyber security នៅក្នុងទូទាំងកង់ទ័ពទាំងមូលឬទេ? ហើយកិច្ចការងារនេះមិនមែនត្រឹមតែក្រសួងការពារជាតិប៉ុណ្ណោះទេ ។ ក្រសួងមហាផ្ទៃក៏បានរៀបចំរចនាសម្ព័ន្ធហើយក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើននៅក្នុងរាជរដ្ឋាភិបាលដែលយើងជំរុញរដ្ឋាភិបាលអេឡិច ត្រូនិច (e-goverment)នោះគឺចាំបាច់ត្រូវការ ។ អញ្ចឹងសុំឱ្យពិនិត្យមើល ទៅលើការងារនេះព្រោះធ្វើអ្វីក៏ដោយត្រូវការរៀបចំរចនាសម្ព័ន្ធឱ្យបានត្រឹមត្រូវ ៕