ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ៖  នៅខេត្តបន្ទាយមានជ័យមានព្រឹត្តិការណ៍សំខាន់ធំៗមួយចំនួនតាំងពីបុណ្យឯករាជ្យជាតិដល់អុំទូក បណ្តែតប្រទីបនាចុងសប្តាហ៍ថ្ងៃទី១០ ដល់ថ្ងៃទី ១១ខែវិច្ឆិកាឆ្នាំ២០២៣ ។

ក្នុងនោះ នៅពេលព្រឹករដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យ ឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅសាលប្រជុំធំនិងបរិវេណសាលាខេត្តនាសង្កាត់អូរអំបិល ។

ហើយកម្មវិធីបន្ទាប់ក្នុងខេត្តបន្ទាយមានជ័យនាសង្កាត់ព្រះពន្លានារសៀលថ្ងៃទី១០ ខែវិច្ឆិកា គឺបើកពិព័រណ៍ផលិតផលខ្មែរនិងបរទេសនៅសួនមានជ័យ ដល់ល្ងាច ថ្ងៃទី១០ ខែវិច្ឆិកានេះ មានការបើកបំភ្លឺភ្លើងប្រទីបនៃរដ្ឋបាលខេត្តនិងមន្ទីរ ស្ថាប័ន អង្គភាព ចំនួន៣៩ នៅក្នុងស្ទឹងសិរីសោភ័ណ នាសង្កាត់ព្រះពន្លា ។ លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា វេលារសៀល មានបើកកម្មវិធីប្រណាំងទូកង នៅក្នុងស្ទឹងសិរីសោភ័ណក្នុងបរិវេណសាកលវិទ្យាល័យមានជ័យ ។ P / N