ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​តុលាការ ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

1436
ចែករម្លែក
  • 306
    Shares

ដោយ​: គ្រញូង / បាត់ដំបង​: ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​ចាប់ខ្លួនបាន កាលពី​ព្រឹក​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង តាម​ដីកា​បញ្ជា​ឲ្យ​នាំខ្លួន​របស់​តុលាការខេត្ត​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​។​

​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ញ៉ែម ច​ន្ធា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ប្រ​លិ​ត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​

​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា ការចាប់ខ្លួន​ជនសង្ស័យ​រូបនេះ គឺ​អនុវត្តតាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​១៣ អយក​/១៨ ចុះ​ថ្ងៃទី​២៨ កុម្ភៈ ២០១៨ របស់​ព្រះរាជ​អ​ជ្ញា​នួន សាន ដោយ​ចោទ​ពីបទ​រំលោភ​លើ​​ទំនុកចិត្ត​ដោយ​លួច​លុយ​ក្រុមហ៊ុន​អ៊ី ឆែ​គ្រូ​ប ប្រព្រឹត្ត​នៅ​ចំណុច​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២២​ខែ មករា ឆ្នាំ​២០១៧​។

​ក្រោយ​អនុវត្តបាន​បញ្ជូនមក​ការិយាល័យ​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ចាត់ការ​បញ្ជូន​បន្តទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម