ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់វគ្គ ១៦ក្រុម ចុងក្រោយនោះ ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ពានរង្វាន់ស្វាយរៀង ប្រភេទអាយុក្រោម១៨ឆ្នាំ ចាប់ផ្ដើមវគ្គ ៨ក្រុម ចុងក្រោយហើយ។

សម្រាប់ថ្ងៃអាទិត្យទី ១២ វិច្ឆិកានេះ ការប្រកួតមានតែ ២ ប្រកួតប៉ុណ្ណោះ នេះជាក្រុម ដែលឆ្លងផុតវគ្គ ១៦ ក្រុម ចុងក្រោយ។

ក្រុម Never Win ប្រកួតជាមួយក្រុមយុវជនសាមគ្គី និងក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជា ស្រុកកំពង់រោទិ៍ ប្រកួតជាមួយក្រុមយុវជនគគីសោម។ ក្រុមណាដែលឈ្នះ នឹងឡើងទៅលេងបន្តវគ្គ ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចំពោះក្រុម ដែលចាញ់គឺហាលអាវ៕/V/r