ដោយ : ប.ជ័យ / បន្ទាយមានជ័យ: លោក អ៊ុំ​ រាត្រី​ អភិបាលខេត្ត និងលោកស្រី ជ៏យ ណារី ព្រមទាំង លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងមន្ត្រីពាក់ព័ន្ធអញ្ជើញអុជបើកនិងទស្សនាប្រទីបចំនួន៣៩ នៃរដ្ឋបាលខេត្តនិងស្ថាប័នអង្គភាពនានានារបស់ខេត្តបន្ទាយមានជ័យនិងស្រុកក្រុងទាំង៩ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០២៣ ។

សកម្មភាពនោះបានធ្វើឡើងនាដងស្ទឹងសិរីសោភ័ណ ទីប្រជុំជនខេត្តកាលពីរាត្រីថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ​២០២៣ ពោលគឺមានប្រទីបចំនួន៣៩មកពីគ្រប់មន្ទីរអង្គភាព ស្រុក ក្រុងចុះទឹកស្ទឹងសិរីសោភ័ណហើយដើម្បីពិធីអបអរសាទរពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីបនិងសំពះព្រះខែនៅបន្ទាយមានជ័យ ។

ពិធីនេះមានប្រទីបរហូតដល់ទៅចំនួន៣៩មកពីគ្រប់មន្ទីរអង្គភាពស្រុក ក្រុងបានចូលរួមបណ្តែតនឹងថ្កល់១កន្លែងនៅតាមដងស្ទឹងសិរីសោភ័ណ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ គឺដើម្បីអបអរសាទរក្នុងពិធីបុណ្យ អុំទូក អកអំបុក បណ្តែតប្រទីប និងសំពះ ព្រះខែ ព្រមទាំងតាំងពិព័រណ៍ផលិតផល ការប្រគុំតន្ត្រីនិងកម្មវិធីដទៃទៀត ដែលមាន២ដំណាក់កាលដែលចាប់ផ្តើមថ្ងៃទី៦ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

បន្ទាប់មក លោក អ៊ុំ រាត្រី និងមន្ត្រីក៏បានសួរសុខទុក្ខមន្ត្រី ក្រុមការងារននិងប្រជាពលរដ្ឋនៅនឹងមាត់ស្ទឹងនៃទីតាំងរៀបចំព្រឹត្តិការណ៍ខាងលើផងដែរ ៕/r