ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សាខាកាកបាទក្រហម ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃសុក្រ ទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំអំណោយស្បៀងអាហារ ទៅផ្តល់ជូន ស្ត្រីមេម៉ាយកូនច្រើន ចំនួន ៨ គ្រួសារ , គ្រួសារចាស់ជរាគ្មានទីពឹង ចំនួន ៣ គ្រួសារ និងគ្រួសារក្រីក្រ ចំនួន ១៦ គ្រួសារ នៅទីតាំងក្នុងបរិវេណ វត្តច័ន្ទស៊ីសាមគ្គី រតនារាម កូបកើត ឃុំកូប ស្រុកអូរជ្រៅ។

ក្នុងការសួរសុខទុក្ខនេះដែរ លោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហម (កក្រក) ខេត្តបន្ទាយមានជ័យ បានផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កក្រក ដែលតែងតែយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។

លោកប្រធានបានផ្តាំផ្ញើដល់បងប្អូនអ្នកផ្ទុកមេរោគអេដស៍ ត្រូវចេះថែរក្សាសុខភាព ឱ្យបានល្អ  និងត្រូវស្វែងរកសេវាព្យាបាល កុំនាំចម្លងមេរោគដល់អ្នកដទៃ ដែលគ្នាមិនដឹង ខ្លួនផង។

អំណោយដែលសាខានាំមកក្នុងពេលនេះ មួយគ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម មីជាតិ១កេស ត្រីខកំប៉ុង១យួរ ទឹកត្រី១យួរ ស្ករស ១ គីឡូក្រាម ទឹកដោះគោខាប់ ១កំប៉ុង និងថវិកាមួយចំនួន ៕ V / N