ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទះ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង សម្រាប់ថ្ងៃទី ១២ វិច្ឆិកា នេះ មានចំនួន ៦ ប្រកួត។

សម្រាប់ពូល A មានតែមួយប្រកួតប៉ុណ្ណោះ គឺក្រុមស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ប្រកួតជាមួយក្រុមស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ ពូល E ក៏មានតែមួយប្រកួតដែរ គឺក្រុមស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រកួតជាមួយស្នងការដ្ឋាននគរបាល ខេត្តរតនគីរី។

ពូល F មាន ២ ប្រកួត ដោយក្រុមស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី ប្រកួតជាមួយ ក្លិបបាល់ទះខេត្តតាកែវ ចំពោះមួយប្រកួតទៀតនោះ ក្លិបអាចារ្យលាក់ខេត្តកំពង់ធំ ប្រកួត ជាមួយក្រុមឬទ្ធិសែនខេត្តកំពង់ឆ្នាំង។

ពូល G មានមួយប្រកួតក្រុមស្នងការដ្ឋាននគរបាលខេត្តកោះកុង ប្រកួតជាមួយក្រុម ស្នងការដ្ឋាននគរបាលខេត្តក្រចេះ។ ពូល H ដែលមានមួយប្រកួតដែរនោះ ក្រុមស្នងការដ្ឋាននគរបាលខេត្តកំពត ប្រកួតជាមួយក្លិបយុវជនបក្សីឆ្លងដែន៕/V/r