អាជ្ញាធរ​ជាតិ​អប្សរា បាន​ហាមឃាត់​ការចែករំលែក​វីដេអូ កាត់ត នៅ​ប្រាសាទអង្គរវត្ត បង្ហោះ​ក្នុង​បណ្តាញ​សង្គម ធ្វើឱ្យប៉ះពាល់​ដល់​វប្បធម៌ និង​បេតិកភណ្ឌ ដ៏​ផូរផង់​របស់កម្ពុជា​

​ដោយៈ ទេព​មង្គល​/ ភ្នំពេញៈ នៅ​ថ្ងៃអាទិត្យ ទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២៣ អាជ្ញាធរ​ជាតិ​អ​ប្សា​រា បានចេញ​សេចក្តីជូនដំណឹង​មួយ ពាក់ព័ន្ធ​នឹង​ការចែករំលែក​វីដេអូ កាត់ត នៅ​ប្រាសាទអង្គរវត្ត បង្ហោះ​ក្នុង​បណ្តាញ​សង្គម ធ្វើឱ្យប៉ះពាល់​ដល់​វប្បធម៌ និង​បេតិកភណ្ឌ ដ៏​ផូរផង់​របស់​កម្ពុជា ​ដោយបាន​អំពាវនាវ​សូមឱ្យ​ចូល រួមចំណែក​ជួយ ទប់ស្កាត់ នូវ​ករណី​អវិជ្ជមាន​នានា ដែល​កើតមានឡើង ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែលជា​កិច្ច​ជួយ​ពង្រឹង​នូវ​តម្លៃ​នៃ មរតក​វប្បធម៌ ដែលជា​ដួងព្រលឹង​របស់​ជាតិ ។​

​សេចក្តីជូនដំណឹង បានសរសេរថា អាជ្ញាធរ​ជាតិ​អប្សរា មាន​កិត្តិយស សូម​ជម្រាប សាធារណជន មេត្តា​ជ្រាបថា ថ្មីៗ​នេះ មានការ​ចែករំលែក​ក្នុង​ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង សង្គម នូវ​វីដេអូ​ខ្លី​ថត​នៅ​ប្រាសាទអង្គរវត្ត អមដោយ​ភ្លេង និង​រូបភាព​កាត់ត​បញ្ចូល​ផ្សេងៗ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​វប្បធម៌ និង​បេតិកភណ្ឌ​ដ៏​ផូរផង់​របស់​កម្ពុជា​។