Views: 36 Post navigation ក្រសួងសុខាភិបាល នៅថ្ងៃទី ១២ ខែវិច្ឆិកា នេះ បានប្រកាសជូនព័ត៌មានថា សម្រាប់ថ្ងៃទី ១១ ខែវិច្ឆិកា មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាវីរុសបំប្លែងថ្មី អូមីក្រុង ១ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR), ជាសះស្បើយ ០ នាក់ និងអ្នកស្លាប់ថ្មីគ្មាន។ គិតត្រឹមព្រឹកថ្ងៃទី ១២ ខែវិច្ឆកា ឆ្នាំ២០២៣ នេះ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន ១៣៨ ៩៤៧ នាក់, អ្នកជាសះស្បើយ ចំនួន ១៣៥ ៨៩០ នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦ នាក់។ នៅថ្ងៃអាទិត្យ ទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សារា បានចេញសេចក្តីជូនដំណឹងមួយ ពាក់ព័ន្ធនឹងការចែករំលែកវីដេអូ កាត់ត នៅប្រាសាទអង្គរវត្ត បង្ហោះក្នុងបណ្តាញសង្គម ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌ ដ៏ផូរផង់របស់កម្ពុជា ដោយបានអំពាវនាវសូមឱ្យចូល រួមចំណែកជួយ ទប់ស្កាត់ នូវករណីអវិជ្ជមាននានា ដែលកើតមានឡើង ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃ មរតកវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិ ។