​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ​យន្តហោះ​យោធា​មី​យ៉ាន់​ម៉ា​មួយ​បាន​ធ្លាក់​ក្នុងអំឡុងពេល​ប្រយុទ្ធ​គ្នា​រវាង​យោធា​និង​ក្រុម​បះបោរ​ជាតិ​កា​រ៉េ​ន​KNDF​នៅក្នុង​រដ្ឋកា​យ៉ះ​( Kayah )​ក្បែរ​ព្រំដែន​ថៃ​កាល​ពី​ថ្ងៃ​សៅរ៍​។​

​ក្រុម​KNDF​បាន​អះអាង​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​នេះ តែ​អ្នកនាំពាក្យ​យោធា​បាន​និយាយថា យន្តហោះ​មាន​បញ្ហា​បច្ចេកទេស​និង​ធ្លាក់ ហើយ​អ្នក​បើក​បាន​លោត​ឆត្រយោង​ចេញ​ដោយ​សុវត្ថិភាព​។​

​ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​កើតឡើង​ចំពេល​យោធា​មី​យ៉ាន់​ម៉ា​រង​ការវាយប្រហារ​ពី​ក្រុម​ឧទ្ទាម​ជាច្រើន​កន្លែង​នៅ​តាម​ព្រំដែន​ចិន​និង​ថៃ ដោយ​ពួក​អ្នកវិភាគ​សន្តិសុខ​និយាយថា វា​ជា​ការវាយប្រហារ​ដោយ​មាន​ការសម្របសម្រួល​គ្នា​ទ្រង់ទ្រាយ​ធំ​មិន​ដែល​ធ្លាប់​មាន​ពីមុន​។​

​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា កាលពី​សប្តាហ៍​មុន បាន​ព្រមាន​នៅ​ចំពោះមុខ​មេដឹកនាំ​យោធា​កាន់​អំណាច​ថា ប្រទេស​ប្រឈម​នឹង​ការ​ពុះ​ចែក​បើសិនជា​យោធា​បរាជ័យ​ក្នុង​ការបង្ក្រាប​ការបះបោរ​ដោយ​ប្រសិទ្ធភាព​។​

​ជម្លោះ​ក្នុង​រដ្ឋ​សាន(Shan)​ជាប់​ព្រំដែន​ចិន បណ្តាលអោយ​មនុស្ស​យ៉ាង​តិច​៥០.០០០​នាក់​ភៀសខ្លួន ផ្លូវ​ពាណិជ្ជកម្ម​ជាមួយ​ចិន​ត្រូវ​កាត់ផ្តាច់ និង​ទីប្រជុំ​និង​ទីតាំង​យោធា​ជាច្រើន​ត្រូវ​ពួក​ឧទ្ទាម​វាយ​ដណ្តើម​កាន់កាប់​។​

​សម្ពន្ធភាព​ក្រុម​បះបោរ​ជនជាតិ​ភាគ​តិច​មួយ អះអាង​ថា​ខ្លួន​ដណ្តើម​កាន់កាប់​ទីតាំង​យោធា​មី​យ៉ាន់​ម៉ា​ជាង​១០០ ។​

ការវាយប្រហា​រលើ​ទីប្រជុំជន​ក៏​កើតមាន​នៅ​តំបន់​សា​ហ្កាំង​(Sagaing )​នៅ​មី​យ៉ាន់​ម៉ា​ភាគ​កណ្តាល​ផងដែរ​។​

​កម្មករនិង​អ្នក​អ្នករកស៊ី​បរទេស​រាប់រយ​នាក់​រួម​មាន​ថៃ​និង​វៀតណាម កំពុង​ជាប់​នៅក្នុង​ការប្រយុទ្ធ​នៅ​មី​យ៉ាន់​ម៉ា​ ដោយ​ក្រសួង​ការបរទេស​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា ពលរដ្ឋ​របស់​ខ្លួន​ប្រមាណ​២០០​នាក់​កំពុង​រង់ចាំ​ការ​ជម្លៀស​ចេញពី​តំបន់​ព្រំដែន​នៃ​រដ្ឋកា​យ៉ះ​៕

​ក្រុម​ឧទ្ទាម​អះអាង​ថា​ខ្លួន​បាញ់​ទម្លាក់​យន្តហោះ​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​សៅរ៍​ក្នុងពេល​មានការ​ប្រយុទ្ធ​គ្នា​ដោយ​កាំភ្លើងយន្ត និង​សមាជិក​របស់​ខ្លួន​កំពុង​តាម​ស្វែងរក​អ្នកបើក​យន្តហោះ​