បុរស​ម្នាក់​កំពុង​ជិះ​កង់​ត្រូវ​រថយន្តបុក​ស្លាប់​នៅ​ស្រុក​ស្អាង​

798
ចែករម្លែក

ដោយ​: ឆាយា​នាថ / កណ្ដាល​: បុរស​ម្នាក់​ត្រូវ​រថយន្ត​មួយគ្រឿង​បុក​ពីក្រោយ​ស្លាប់ ក្រោយ​ក្រុមគ្រួសារ​ដឹកបញ្ជូន ទៅដល់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​៧​និង​២០​នាទី យប់​ថ្ងៃទី​៩ ខែសីហា នៅ​ចំណុច​ផ្លូវ​លេខ​២១​ស្ថិតនៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង​។

​នគរបាល ឱ្យដឹងថា រថយន្ត​បង្ក​ម៉ាក​ហាយ​លែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​កណ្តាល​2B-8588 បើកបរ​ដោយ​ឈ្មោះ​ចំរើន ករុណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​តុបតែង​រោងការ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយមាន​អ្នករួមដំណើ​៥​នាក់ មាន​ប្រុស​មាន​ស្រី​នៅក្នុង​រថយន្ត​នោះ​។​

​ចំណែក​ជនរងគ្រោះ​ឈ្មោះ​ប៊ុន ធឿន ហៅ​ឡេង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ និង​ជា​ប្រជា​ការពារ​នៅ​ភូមិ​ស្វាយ​តានី និង​រស់នៅ​ភូមិ​ស្វាយ​តានី ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល ។​

​នគរបាល បាន​បន្តថា មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ជិះ​កង់​ឆ្លងផ្លូវ​ពី​លិចទៅ​កើត​ខណៈ​កំពុង​ជិះ​ឆ្លងផ្លូវ​នោះ​ស្រាប់តែ​ខាងលើ​បើក​មកដល់​មើល​មិនទាន់​ជ្រុល​ទៅបុក​បណ្តាល​ឲ្យ​ដួល​បោក​ទៅនឹង​ថ្នល់​រងរបួស​ធ្ងន់ ក្រោយ​កើតហេតុ​ក្រុមគ្រួសារ បាន​ដឹក​ជនរងគ្រោះ​មកកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត ។ ប៉ុន្តែ​ជា​អកុសល​ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់ ក្រោយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ។

​ចំណែក​អ្នកបើកបរ​រថយន្ត​និង រថយន្ត​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរ​ស្រុក ឃាត់​រួច​នាំមក​កាន់​អធិការដ្ឋាន​ដើម្បី​ល​សាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម