ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថារាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភានឹងមិនមានការបង្កើនប្រភេទពន្ធថ្មី នោះទេ ,ហើយពន្ធដែលមានស្រាប់ក៏មិនមានការដំឡើងអត្រាផងដែរ ។បន្ថែមលើកនេះក៏មានការលើកលែងពន្ធមួយចំនួនទៀតដែលរាជរដ្ឋាភិបាលក្នុងអាណត្តិនេះនឹងបន្តអនុ វត្តន៍។ ហើយការលើកលែងពន្ធដែលមានស្រាប់ដែលរដ្ឋាភិបាលអាណត្តិមុនៗបានលុបចោលជាបន្តបន្ទាប់នូវប្រភេទពន្ធដូចខាងក្រោម ពន្ធសតឃាត ពន្ធលើរបបម៉ៅការ ពន្ធតែ មសារពើភ័ណ្ឌ លិខិត រដ្ឋបាល លិខិតតុលាការ និង ឯកសារអត្រានុកូល ដ្ឋាន ពន្ធលើមធ្យោបាយជញ្ជូនទោចក្រយានយន្ត ត្រីចក្រយានយន្ត ត្រាក់ទ័រនិងគ្រឿងយន្តប្រហាក់ប្រ ហែល ជលយានយន្តដែល កម្លាំងដល់ ១៥០ សេស និងពន្ធប្រថាប់ត្រាលើលលិខិតបង្កើតក្រុមហ៊ុន ក៏នៅរក្សាដដែល ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងទៅកាន់វេទិកា«រាជរដ្ឋាភិបាល-វិស័យឯកជន»លើកទី១៩ ដែលបានប្រព្រឹត្តធ្វើនាព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ២០ ២៣ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ពាក់ព័ន្ធការសម្រួលដល់ធុរកិច្ចនៅក្រោមសមត្ថកិច្ចពន្ធដារសម្តេចធិបតីលើកឡើងថាការប្រមូលពន្ធជាកិច្ចការចាំបាច់ការរួមចំណែកគាំទ្រដល់កិច្ចដំ ណើរការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ។ សម្តេចបន្តថានៅក្នុងទសវត្សរ៍ចុងក្រោយនេះជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ ចំណូលពន្ធនៅកម្ពុជាមានការកើនឡើងគួរកត់សម្គាល់ដែលការនេះបានអនុញ្ញាតឲ្យរដ្ឋាភិបាលមានលទ្ធភាពនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវថ្នល់ ស្ពាន អគារ សាលារៀន មន្ទីរពេទ្យជាដើមនៅទូទាំងប្រទេស ចំណូលពន្ធក៏បានអនុ ញ្ញាតឲ្យរដ្ឋាភិបាលកៀរគរទុនបម្រុងជាប្រាក់សន្សំដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធនិងកូវីដ19 និងការទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសដោយឥតគិតថ្លៃ និងផ្ដល់ការគាំពារផ្សេងៗទៅដល់ប្រជាពលរដ្ឋរាប់ សែនគ្រួសារដើម្បីរក្សាលំនឹងជីវភាពនិងកាត់បន្ថយនូវការឆ្លងរាលដាលនូជំងឺដ៏កាចសាហាវនេះ ៕