ដោយៈ បាយ័ន/សៀមរាបៈ វត្តពោធិលង្កា នៅក្រុងសៀមរាប ខេត្តសៀមរាប ត្រូវសម្តេចសង្ឃនាយក និងមានការឯកភាពពីរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនាផងនោះ បានសម្រេចបញ្ចប់តំណែងសង្ឃទៅដល់៤អង្គ គឺមានចៅអធិការវត្ត គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង និងព្រះវិន័យធរ។

យោងតាមសេចក្តីសម្រេចពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា មានការឯកភាពពីរដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានស្រេចបញ្ចប់តំណែងទៅដល់៤អង្គឯណ្ណោះ គឺមានភិក្ខុកែវ ខូយជាចៅអធិការវត្ត ភិក្ខុពេជ្រ ដេវីឌ ជាគ្រូសូត្រស្តាំ ភិក្ខុស៊ីញ ស៊ីនជាគ្រូសូត្រឆ្វេង និងភិក្ខុសេង សុខុម ព្រះវិន័យធរ។

យោងតាមសេចក្តីសម្រេចនេះហើយរបស់សង្ឃនាយកនេះហើយ បាននៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ថេរសភាសង្ឃខេត្តសៀមរាប និមន្តដឹកនាំដោយព្រះមង្គលសិលាចារ្យ ជុំ គឹម ឡេង ព្រះមេគណខេត្តសៀមរាបចុះទៅរៀបចំសណ្តាប់ធ្នាប់វត្តពោធិលង្ការខាងលើ ដោយសំរេចឱ្យមានចៅអធិការវត្ត គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង និងព្រះវិន័យធរ (ជាតំណែងខ្ពស់ក្នុងក្បាលម៉ាស៊ីនដឹកនាំក្នុងអនុគណក្រុងសៀមរាប) យាយជី តាជី អ្នកស្នាក់នៅចាកចេញឱ្យអស់៕/r