ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី ១៣ ខែ វិច្ឆិកា ២០២៣ នេះបានប្រកាសអនុគ្រោះពន្ធបន្ថែមដើម្បីសម្រាលបន្ទុកប្រជាពលរដ្ឋទូទៅនិងវិស័យឯកជននៅក្នុងន័យជំរុញសកម្មភាពសេដ្ឋកិច្ចនៅគ្រប់វិស័យឲ្យមានភាពរស់រវើក ។ សម្តេចបញ្ជាក់ ថារាជរដ្ឋាភិបាលនីតិកាទី ៧សម្រេចផ្ដល់ការអនុ គ្រោះបន្ថែមលើប្រភេទពន្ធមួយចំនួនដូចខាងក្រោម៖

១.បន្តលើការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិនិងសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរីដែលមានតម្លៃក្រោមឬស្មើ ៧ម៉ឺនដុល្លារអាមេរិករហូតដល់ ឆ្នាំ ២០២៤ ។

២.ការលើកលែងពន្ធប្រថាប់ត្រាបន្ថែមទៀតលើការផ្ទេរសិទ្ធឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរីដែលមានតម្លលើសពី ៧ ម៉ឺនដុល្លារអាមេរិកដោយអនុ ញ្ញាតឲ្យដកទំហំទឹកប្រាក់ ៧ ម៉ឺនដុល្លារអាមេរិកចេញពីមូលដ្ឋាននៃការគិតពន្ធប្រថាប់ត្រាសម្រាប់ការទិញលំនៅឋានក្នុងគម្រោ ងអភិវឌ្ឍន៍លំដៅដ្ឋានជាបុរីដែលមានអាជ្ញាប័ណ្ណ អាជីវកម្មអាចលនទ្រព្យនិងបានចុះបញ្ជីត្រឹមត្រូវរហូតដល់បំណាច់ឆ្នាំ ២០២៤ ។

៣.បន្តការពន្យាពេលការអនុវត្តពន្ធចំណេញមូលធនទាំង៦ប្រភេទរួម៖មានពន្ធលើចំណេញអចលនទ្រព្យ,កិតិសន្យា,ទ្រព្យវិនិយោគ,កេរ្តិ៍ឈ្មោះអាជីវកម្ម ,កម្មសិទ្ធិបញ្ញានិង រូបិយវត្ថុ បរទេសរហូតដល់ដំណាច់ឆ្នាំ ២០២៤។

៤.លើកលែងទណ្ឌកម្មរដ្ឋបាលលើពន្ធអចលនទ្រព្យឬពន្ធលើដីធ្លីមិនប្រើប្រាស់ដែលម្ចាស់អចលនទ្រព្យអាចបង់តែប្រាក់ពន្ធដោយមិនចាំបាច់បង់ពន្ធបន្ថែមនិងការប្រាក់រហូត ដល់បំណាច់ខែមីថុនាឆ្នាំ ២០២៤ ។ ការលើកលែងនេះពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធរួមទាំងទណ្ឌកម្មរដ្ឋបាលពន្ធបន្ថែមដែលបានបង់រួចហើយនោះទេ។

៥.លើកលែងការកំណត់ពន្ធឡើងវិញដែលរួមមានប្រាក់ពន្ធរួមទាំងទណ្ឌកម្មរដ្ឋបាលពន្ធបន្ថែមនិងការប្រាក់ ចាប់ពីឆ្នាំដាក់ឲ្យអនុវត្តពន្ធរហូតដល់ឆ្នាំ ២០ ២៣ចំពោះអលនទ្រព្យ ដែលបានចុះបញ្ជីនិងបានប្រកាសបង់ពន្ធអចលនទ្រព្យកន្លងមកខុសតម្លៃដីឬសំណង់,ទំហំឬសំណង់ ប្រភេទសំណង់និងអាយុកាលសំណង់ចាប់ពីរឆ្នាំ ២០២៤តទៅត្រូវអនុវត្តតាម ច្បាប់និងបទដ្ឋានជាធរមាន ។

៦.អនុញ្ញាតឱ្យចុះបញ្ជីនិងបង់ប្រាក់ពន្ធពីរឆ្នាំកាន់កាប់និងទទួលប្រយោជន៍ចុងក្រោយចំពោះអចលនទ្រព្យមានប័ណ្ណកម្មសិទ្ធិឬពុំមានប័ណ្ណកម្មសិទ្ធិមិនទាន់បានចុះបញ្ជីនិងប្រកាសបង់ពន្ធអចលនទ្រព្យកន្លងមក ៕