ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការពន្យល់អំពីការយកពន្ធលើដែធ្លីមិនប្រើប្រាស់ និង បានប្រកាសថាដីធ្លីមិនប្រើប្រាស់ដែលស្ថិតក្រោមទំហំ៥ ហិចតានឹងមិនត្រូវជាប់ពន្ធនោះទេ ។ ចំណែកដីដែលលើស៥ ហិចតាក៏អាចរួចពន្ធលើដីធ្លីមិនបាន ប្រើប្រាស់ស្របតាមលក្ខខណ្ឌណាដែលបានកំណត់។ ការយកពន្ធលើដីមិនបានប្រើប្រាស់គឺមានគោលបំណងជាឧបករណ៍ទប់ស្កាត់ការទិញដីធំៗរាប់ សិបហិ ចតាទុកចោលមិនប្រើប្រាស់គ្រាន់តែសម្រាប់លក់តម្លើងថ្លៃដីដើម្បីកេងចំណេញ គឺជាសកម្មភាពវិបរិកម្មដែលធ្វើឱ្យបាត់បង់ផលិតភាពនៃការប្រើប្រាស់ ដីដែលជាធនធានហើយជាកត្តាផលិតកម្មកម្រ។

សម្តេចធិបតីបានថ្លែងនាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ក្នុងឱកាសបើកនៃវេទិកា«រាជរដ្ឋាភិបាល​-ផ្នែក​ឯក​ជន»លើកទី១៩ ដែលធ្វើឡើងនៅវិមានសន្តិ ភាពរាជធានីភ្នំពេញ ។

សម្តេចធិបតីថ្លែងថា៖ពាក់ព័ន្ធទៅពន្ធលើដីធ្លីមិនទាន់ប្រើប្រាស់នេះកន្លងមកមានការភាន់ច្រឡំច្រើនថាពន្ធនេះមានភាពត្រួតស៊ីគ្នា ។ដើម្បីឲ្យសាធារណ ជនបានជ្រាបច្បាស់សម្តេ ចសូមជម្រាបថាពន្ធលើដីធ្លីមិនទាន់ប្រើប្រាស់មកដល់ពេលនេះរាជរដ្ឋាភិបាលទើបតែអនុញ្ញាតឲ្យអនុវត្តចំពោះអចលនទ្រព្យដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទាំង ១៤នៃរាជធានី ភ្នំពេញនិងក្រុងចំនួន ២៧ នៃខេត្តទូទាំងប្រទេសតែប៉ុណ្ណោះ ។ ដោយឡែកពន្ធលើដីធ្លីមិនបានប្រើប្រាស់គឺអនុញ្ញាតឱ្យអនុវត្តលើដីគ្មានសំណងនឹងដីមានសំណងដែលមិនបានប្រើ ប្រាស់និងអនុវត្តលើដីមិនបានប្រើប្រាស់ដែលជាទូទៅលើដីដែលមិនស្ថិតក្នុងរាជធានីភ្នំពេញនិងក្រុងទាំង២៧ ។

សម្តេចបន្តថាការយកពន្ធលើដីមិនបានប្រើប្រាស់គឺមានគោលបំណង៤រួមមាន៖ទី១.ជាឧបករណ៍ទប់ស្កាត់ការទិញដីធំៗរាប់សិបហីចតទុកចោលមិនប្រើប្រាស់,ទុកសម្រាប់លក់ តម្លើងថ្លៃដើម្បីកេងចំណេញ គឺជាសកម្មភាពវិបរិកម្មដែលធ្វើឱ្យបាត់បង់ផលិតភាពនៃការប្រើប្រាស់ដីដែលជាធនធានហើយជាកត្តាផលិតកម្មកម្ររបស់យើង។ ២.ជំរុញការប្រើ ប្រាស់ដីធ្លីឲ្យបានសមស្របនិងមានការអភិវឌ្ឍ ។៣.បង្កើនសកម្មភាពសេដ្ឋកិច្ចនិងកម្លាំងការងារ និង ទី៤.ធានាការប្រមូលចំណូលជាគុណប្រយោជន៍ដល់ថវិការបស់រាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ។

សម្តេចបន្តថាដើម្បីបញ្ជៀសការយកពន្ធត្រួតគ្នានិងមិនឲ្យប៉ះពាល់ដល់ប្រជាជនទូទៅ ស្របតាមគោលបំណងនេះសម្តេចបានដាក់ចេញនូវគោលការណ៍ឲ្យអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើការកែសម្រួលលិខិតបទកថាគតិយុត្តដើម្បីបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់ទទួលបានការលើកលែងពន្ធលើដីមិនប្រើប្រាស់ឲ្យមានភាពច្បាស់លាស់ ដូចតទៅ៖

ទី១.ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធអចលនទ្រព្យ ។

ទី២.ដីដែលជាកម្មវត្ថុនៃពន្ធលើដីមិនប្រើប្រាស់បានអនុញ្ញាតឲ្យកាត់ចេញប្រាំហិចតាក្នុងមួយកន្លែង ។ សម្តេចបញ្ជាក់ថាបានន័យថា ដីដែលនៅក្រោម៥ ហិចតាចុះគឺលែងព្រួយពីដីដែលមិនប្រើប្រាស់ទៀតហើយបានន័យថាមិនត្រូវជាប់ពន្ធនោះទេ ។ ចំណែកដីលើសពី ៥ ហិចតាយើងក៏មានលក្ខខណ្ឌមួយចំនួ នទៀតដើម្បីអនុវត្ត។ សម្តេចបន្តថានិយាយរួម គឺគោលដៅដាក់ពន្ធនេះគឺកុំឲ្យទិញដីទុកចោលធំពេកគឺអាចប៉ះពាល់ទិញយកទៅធ្វើអី?យកទៅបង្កើតសកម្មភាពសេដ្ឋកិច្ចដើម្បីឲ្យចូលចំណូលខេត្តនិងចំណូលផ្សេងៗ ។

សម្តេចបន្កតថាចំពោះដីដែលលើសពី ៥ ហិចតាគឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់ស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖

ទី១.ដីកសិកម្មកំពុងបង្កបង្កើនផលដោយមានការបញ្ជាក់ពីគណៈកម្មការវាយតម្លៃសម្រាប់ពន្ធដីដែលប្រើប្រាស់ ។ ២.ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្តបុគ្គលឬនីតិបុគ្គ លដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ ។៣.ដីមានសំណងឬគ្មានសំណងស្ថិតក្នុងកិច្ចសន្យាជួល។ដីជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ស្ថាប័នរាជរដ្ឋាភិបាលដីសម្បទានសេដ្ឋ កិច្ចជួលពីរដ្ឋឬដីសហគមន៍គឺមិនជាប់ពន្ធនោះទេ ។ដីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឲ្យនីតិបុគ្គលឬរូបវន្តបុគ្គលណាមួយជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យាឬកិច្ច ព្រមព្រៀងរវាងភាគីទាំងពីរ ។ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលប្រើប្រាស់ផ្ទាល់ដោយសកម្មភាពកសិកម្ម ឧស្សាហកម្មនិងសេវាកម្មនិងដីចុងក្រោយស្របតាមការស្នើ សុំរបស់ក្រុមការងារអប់រំគឺដីដែលត្រូវបានចុះបញ្ជីជាទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំសិក្សាធិការ បណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រាប់គោលដៅបម្រើឲ្យវិស័យរៀបរាប់ខាងលើ ហ្នឹងគឺមិនជាប់ពន្ធទេ គឺយើងលើកទឹកចិត្ត។ ប៉ុន្តែលក្ខខណ្ឌមួយនៅក្នុងករណីនេះប្រសិនជាសិនជាដីសុំឲ្យរួចពន្ធប៉ុន្តែមិនបានប្រើប្រាស់ហើយយកទៅលក់ឬមិនបានបម្រើតាម គោលដៅខាងលើនិងត្រូវបំពេញកាតព្វកិច្ចពន្ធដារតាមច្បាប់ធរមាន ។ ៤.ពន្ធលើដីធ្លីមិនប្រើប្រាស់គឺចាប់ផ្ដើមអនុវត្តចាប់ពីដើមឆ្នាំ ២០២៥ ៕