កាន់តែ​ធ្ងន់ធ្ងរ​! រកឃើញ​ជនជាតិ​ចិន​ម្នាក់ និង​ថ្នាំញៀន​មួយចំនួន​ក្នុង​ខារ៉ាអូខេ

992
ចែករម្លែក

​ដោយ​: វណ្ណៈ / ព្រះសីហនុ​: សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ជាមួយនឹង​ថ្នាំញៀន​មួយចំនួន នៅ​ចំណុច​ខារ៉ាអូខេ​មួយកន្លែង កាលពី​យប់​ថ្ងៃទី​៨ ឈានចូល​ថ្ងៃទី​៩​សីហា ឆ្នាំ​២០១៨​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​ជិត​១០​យប់ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ម្នាក់​ឈ្មោះ LIN NIAN YU ភេទ​ប្រុស​ពាក់​ព​ន្ធ័​គ្រឿងញៀន ក្នុង​ខារ៉ាអូខេ ហាវ​មិន ស្ថិតនៅ​ក្រុម​១៤ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ដកហូត​បាន​ថ្នាំញៀន​ប្រភេទ កេ​តា​មីន (KETAMIN) ចំនួន ០២ កញ្ចប់ ពី​ក្នុង​ខ្លួន​របស់​ឈ្មោះ LIN NIAN YU លុយ​ចំនួន ១៤០​ដុល្លារ​អាម៉េរិក និង​ទូរស័ព្ទ ០១​គ្រឿង​។ នៅពេលដែល​សមត្ថកិច្ច​ឃាត់ខ្លួន ឈ្មោះ LIN NIAN YU នេះ​មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច នឹង ព្យាយាម​កុហក​សមត្ថកិច្ច​រហូត​ដល់​ម៉ោង ០១.៣០ នាទី​រំលង​អា​ធ្រា​ត​ឆ្លង​ចូល​ថ្ងៃទី​៩​សីហា ទើប​កម្លាំង​សមត្ថកិច្ច​បន្ត ទៅ​ឆែកឆេរ​បន្ទប់​ជួល​លេខ ២០៤ នៅផ្ទះ​សំណាក់ មករា ស្ថិតនៅ​ជិត​ឆ្ន​រ​អូរ​ឈើទាល ដោយ​រកឃើញ​និង​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន (KETAMIN) ចំនួន ០១​កញ្ចប់​ទៀត និង​ដប​សំរាប់​ជក់​ថ្នាំញៀន​ចំនួន ០១៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម