ថាក់ស៊ីន ប្តេជ្ញា​ប្រយុទ្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​

3116
ចែករម្លែក
  • 99
    Shares

អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា​វ៉ាត បាន​ប្តេជ្ញា​រក្សា​”​ការប្រយុទ្ធ​សំរាប់​លទ្ធិប្រជាធិបតេយ្យ​របស់​ថៃ​” ទោះជា​រូបលោក​រស់នៅ​ដោយ​ការ​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស​​អស់​ពេល​ប្រមាណ​១០​ឆ្នាំ​មកហើយ​ក្តី នេះ​បើតាម​សារព័ត៌មាន​ក្រុម​អាវ​ក្រហម​បាន​បញ្ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​សីហា​។​

​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា​The Peace News រាយការណ៍​ថា​អតីត​នាយករដ្ឋមន្ត្រី​ដែល​ត្រូវបាន​ទម្លាក់​ក្នុង​រដ្ឋប្រហារ​ឆ្នាំ​២០០៦ បាន​ថ្លែង​សុន្ទរកថា​មួយ​ក្នុងអំឡុងពេល​រៀប​​ចំ​ពិធី​ខួបកំណើត​របស់លោក​ជាមួយ​ប្អូនស្រី​យី​អ​ឡាក់ ស៊ីណា​វ៉ាត​នៅ​ហុងកុង​។​

Peace News រាយការណ៍​ថា បងប្អូន​ត្រូវ​កូ​ល​ស៊ីណា​វ៉ាត​ទាំងពីរ​នាក់​នេះ​បាន​អបអរ​ខួបកំណើត ជាមួយនឹង​នំ​ខេ​កមួយ​រួមជាមួយ​អ្នកគាំទ្រ​មកពី​បក្ស​ភឿ​ថៃ​នៅ​ស​ណ្ឋា​​គារ​មួយ​នៅ​ហុងកុង​។​

​ក្នុង​ពិធី​នេះ លោក​ថាក់ស៊ីន​បាន​និយាយ​ដូច្នេះ​ថា​” ចាញ់​នឹង​កើតឡើង​តែ​ក្នុង​២​ករណី ទី​១ ចាញ់​មកពី​ស្លាប់ និង​មួយទៀត ចាញ់​មកពី​ការចុះ​ចូល​។​យើង​នឹងមិន​ចាញ់​​ដរាបណា​យើង​តស៊ូ​។​នឹង​មិនមាន​សង្គ្រាម​ទេ​មានតែ​ការប្រយុទ្ធ​។​សង្គ្រាម​នឹង​ចប់​នៅពេល​អ្វី​គ្រប់យ៉ាង​ចប់​ខណៈ​ការតស៊ូ​ដើម្បី​ការប្រយុទ្ធ​ជាប់​។​សង្គ្រាម​សំខាន់បំផុត​គឺ​​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​”​។​

​លោក​បាន​បន្ថែមថា​” ខ្ញុំ​អាយុ​៦៩​ឆ្នាំ​ហើយ​។​ខ្ញុំ​ជូនពរ​អោយ​ថៃ​ចម្រុងចំរើន​ជាថ្មី​។​សំខាន់ ខ្ញុំ​ចង់ឃើញ​សេចក្តីថ្លៃថ្នូរ​វិល​មកកាន់​ប្រជាជន​ថៃ​ទាំងអស់​។​យើង​ធ្លាប់​រស់នៅ​​ក្នុង​សេចក្តីថ្លៃថ្នូរ សិទ្ធិ​និង​សេរីភាព​ស្មើៗ​គ្នា​នៅក្រោម​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​មួយ​”​។​

​ដោយ​ចង់​និយាយ​សំដៅ​រដ្ឋប្រហារ​យោធា​ដែល​បាន​បណ្តេញ​រូបលោក​និង​ប្អូនស្រី​ចេញពី​អំណាច លោក​ក៏បាន​រិះគន់​”​ក្រុមមនុស្ស​ដែល​ចាប់ដៃ​គេ​ដើម្បី​ខ្លួនឯង​គ្រប់គ្រង​​និង​គាបសង្កត់​លើ​យើង ។​យើង​មិនអាច​ទទួលយក​វា​បានទេ​។​ថ្ងៃ​បោះឆ្នោត​នឹង​ជា​ពេល​ប្រជាជន​ត្រូវ​វិនិច្ឆយ​ពាក្យសម្តី​របស់ខ្ញុំ​ថា​វា​ត្រឹមត្រូវ​ដែ​ឬ​ឬ​អត់​”​។​

​រដ្ឋាភិបាល​នៅក្រោម​ការដឹកនាំ​របស់​ថាក់ស៊ីន ចាប់ពី​ឆ្នាំ​២០០១​ដល់​២០០៦ ជួប​ការផ្លាស់ប្តូរ​គោលនយោបាយ​ធំៗ​។​វា​ក៏បង្ក​អោយមាន​ភាព​ប្រទូស​រាយ​ដោយសារតែ​​ការសង្ស័យថា​មានការ​ឧបត្ថម្ភ​ពី​បណ្តាញ​ស៊ីណា​វ៉ាត ដែល​រង​ការចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​ព្រមទាំង​រំលោភសិទ្ធិ​ក្នុង​សង្គ្រាម​ប្រឆាំង​ថ្នាំញៀន និង​ការ​​វាយប្រហារ​បង្ហូរឈាម​នៅ​ចុង​ភាគខាងត្បូង​ប្រទេស​។​

​ទោះជា​យ៉ាង​ដូច្នេះ​ក្តី ថាក់ស៊ីន​នៅតែមាន​ប្រជាប្រិយភាព​ខាង​នយោបាយ ទោះជា​នៅក្រោយ​លោក​ភៀសខ្លួន​ចេញពី​ប្រទេស​ហើយ​ក្តី​។​យី​ង​ឡាក់ បន្ទាប់មក​បានជា​ប់​​ឆ្នោត​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០១១ តែ​ជួប​រដ្ឋប្រហារ​យោធា​ជាថ្មី​នៅ​ឆ្នាំ​២០១៤៕ដោយ៖វាសនា

​ថាក់ស៊ីន និង​ប្អូនស្រី​យី​ង​ឡាក់ ធ្វើ​ខួបកំណើត​នៅ​សណ្ឋាគារ​មួយ​នៅ​ហុងកុង​កាលពីពេល​ថ្មីៗ តែ​លោក​ឆ្លៀត​និយាយ​អំពី​នយោបាយ​

ទីតាំងផ្សាយពាណិជ្ជកម្ម