ដោយ៖តារារិទ្ធ/ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាបានអញ្ជើញចូលរួមមហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាលើ កទី៦ដែលរៀបចំឡើងនៅសណ្ឋាគារសុខា។
មហាសន្និបាតនេះរៀបចំឡើងដើម្បីពិនិត្យឡើងវិញសកម្មភាពការងារដែលបានធ្វើនាពេលកន្លងមកនិងដាក់ចេញផែនការក៏ដូចជាគោលដៅការងារសម្រាប់អនុវត្តន៍បន្ត ។
«រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា»មានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»ត្រូវបានបង្កើតឡើងនៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជារួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិដោយបានទទួលការជួយឧបត្ថម្ភ យ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោកដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជំនះដ៏ត្រចះត្រចង់នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ។
ពីប្រទេសដែលបំផ្លិចបំផ្លាញគ្មានសល់ដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាមរយៈការជម្នះរាល់ឧបសគ្គនិងការលំបាកយ៉ាងច្រើនឥតគណនានោះធ្វើឲ្យប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗនិង សំខាន់ៗជាប្រវត្តិសាស្រ្តនិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមនិងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ផ្តើមចេញពីចលនាតស៊ូនិងការធ្វើពលីកម្មសព្វយ៉ាងសូម្បីតែជីវិតកាលពីជាង ៤០ឆ្នាំមុននោះបានធ្វើឲ្យប្រជាពលរដ្ឋបានរួចផុតពីទុក្ខវេទនា រួចពីការកាប់សម្លាប់ វិលមកមាន សិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅប្រកបរបរចេញចិញ្ចឹមជីវិតហើយជីវភាពត្រូវបានលើកកម្ពស់ជាលំដាប់ពីមួយទៅមួយឆ្នាំក្រោមដំបូលនៃសុខសន្តិភាពដែលរកបានមកដោ យលំបាកមួយនេះ។
ពីប្រទេសដែលបំផ្លិចបំផ្លាញគ្មានសល់ ដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ រាជរដ្ឋាភិបាលតាមរយៈការជម្នះរាល់ឧបសគ្គនិងការលំបាកយ៉ាងច្រើនឥតគណនានោះធ្វើឲ្យប្រទេសជាតិសម្រេចបានសមិទ្ធផលធំៗ និងសំខាន់ៗ ជាប្រវត្តិសាស្រ្តនិងកំពុងបោះ ជំហានទៅមុខយ៉ាងស្វាហាប់ លើមាគ៌ាសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គមនិងមានការអភិវឌ្ឍលើគ្រប់វិស័យ។
ផ្តើមចេញពីចលនាតស៊ូ និងការធ្វើពលីកម្មសព្វយ៉ាង សូម្បីតែជីវិតកាលពីជាង៤០ឆ្នាំមុននោះ បានធ្វើប្រជាពលរដ្ឋបានរួចផុតពីទុក្ខវេទនា រួចពីការកាប់សម្លាប់ វិលមកមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ប្រកបរបរចេញចិញ្ចឹមជីវិត ហើយជីវភាពត្រូវបានលើកកម្ពស់ជាលំដាប់ពីមួយទៅមួយឆ្នាំ ក្រោ មដំបូលនៃសុខសន្តិភាពដែលរកបានមក ដោយលំបាកមួយនេះ។
ខួប៤៥ឆ្នាំ នៃការបង្កើតចលនាតស៊ូរំដោះជាតិដែលចារឹកជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចមហាសន្និបាតថ្ងៃនេះធ្វើឡើងដើម្បីរំលឹកឡើងវិញនូវទិវាជា ប្រវត្តិសាស្រ្តនៃដំណើរចាប់ផ្តើមរស់រានមានជីវិតជាថ្មីរបស់មាតុភូមិនិងប្រជាជនកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ៕