សិក្ខាសាលា​ស្តីអំពី​ការចែករំលែក​ចំណេះដឹង​លើ​សក្តានុពល​កសិកម្ម គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​និង​កម្មវិធី​អាហារូបករណ៍​ក​យ​កា​

1408
ចែករម្លែក
  • 16
    Shares

​ដោយ​: គ្រី សម្បត្តិ​/​ភ្នំពេញ​: សមាគម​អតីត​កម្មសិក្សាការី​កម្ពុ​ជា – កូរ៉េ (CAMKAA) បានរៀបចំ​សិក្ខាសាលា​ស្តីអំពី​ការចែករំលែក​ចំណេះដឹង​លើ​សក្តានុពល​កសិកម្ម គោល​នយោ​បាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​និង​កម្មវិធី​អាហារូបករណ៍​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) ។​
​ពិធី​ប្រព្រឹត្តិ​ទៅ​ក្រោម​វត្តមាន​លោក លី សាវុធ ប្រធាន​សមាគមន៍​អតីត​កម្មសិក្សាការី​កម្ពុ​ជា​ជាតិ​កូរ៉េ និង​លោក​ចុង យុន​ហ្គី​ល ប្រធាន​តំណាង​នៃ​ការិយាល័យ (​ក​យ​កា​) ប្រចាំ​កម្ពុជា នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី កាលពី​ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) ។​

សិក្ខាសាលា​ស្តីអំពី​ការចែករំលែក​ចំណេះដឹង​លើ​សក្តានុពល​កសិកម្ម គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​និង​កម្មវិធី​អាហារូបករណ៍​ក​យ​កា​

សមាគម​អតីត​កម្មសិក្សាការី​កម្ពុ​ជា – កូរ៉េ (CAMKAA) គឺជា​សមាគម​មួយ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អតីត​កម្មសិក្សាការី​កម្ពុ​ជា ដែល​ធ្លា​ប់រៀន​នៅ​ប្រទេស​កូរ៉េ តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តាល របស់​ទីភ្នាក់ងារ​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ​កូរ៉េ (​ក​យ​កា​) ។ ជា​រៀងរាល់ឆ្នាំ CAMKAA បាន​ផ្តល់នូវ​សកម្មភាព​មួយចំនួន​សម្រាប់​ការ​អភិវឌ្ឍ​​​​សង្គម ដូចជា​សកម្មភាព​ស្ម័គ្រចិត្ត​ជាច្រើន រួ​មាន​សកម្មភាព​សង្គម ការរៀបចំ​សិក្ខាសាលា និង​កម្មវិធី​បណ្តុះបណ្តាល​ខ្លីៗ និង​យុ​ទ្ឋ​នា​ការអប់រំ​ដែល​ពាក់​ព័​ន្ឋ ។ សមាគម​នេះ​ត្រូវបាន​គាំទ្រ​ដោយ ក​យ​កា ក្រោម​គម្រោង​ជំនួយ​បច្ចេកទេស និង​ការចូលរួមចំណែក​ពី​សមាជិក​របស់​សមាគម​ខ្លួនឯង​ផង ។​

លោក លី សាវុធ បញ្ជាក់ថា គោលបំណង​នៃ​សិក្ខាសាលា គឺ​ដើម្បី​ចូលរួម​ចែករំលែក​ចំណេះដឹង ជំនាញ និង​បទពិសោធន៍​ក្នុងចំណោម​សមាជិក CAMKAA អំពី​អ្វីដែល​ពួកគាត់​បានទទួល​ពី​ការបណ្តុះបណ្តាល​នៅ​ប្រទេស​កូរ៉េ និង​របៀប​ដែល​ការបណ្តុះបណ្តាល​នេះ បាន​ចូលរួមចំណែក​ការងារ​របស់​ពួកគាត់ នៅក្នុង​ប្រទេស​កម្ពុជា ។​

សិក្ខាសាលា​នេះ មានការ​ធ្វើ​បទ​បង្ហាញ​ទៅលើ​ប្រធានបទ​ជាច្រើន ដូចជា​ប្រធានបទ​ទី​១ ស្តីអំពី​ទិដ្ឋភាព​ទូទៅ​នៃ​ទស្សនវិស័យ​កសិកម្ម​នៅ​កម្ពុជា ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​។ ប្រធានបទ​ទី​២ ស្តីអំពី​ផែនការ​អភិវឌ្ឍ​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៦-២០២០ ពី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​សិប្បកម្ម ។​ប្រធានបទ​ទី​៣ ស្តីអំពី​កសិកម្ម​សម្របសម្រួល​កា​រ​ប្រែប្រួល​អាកាសធាតុ របស់​អតីត​និស្សិត​កម្មវិធី​អាហារូបករណ៍​របស់ ក​យ​កា ឆ្នាំ​២០១៤​។ ប្រធានបទ​ទី​៤ ស្តីអំពី​ការអភិវឌ្ឍ​សហករណ៍ កសិកម្ម​នៅ​កម្ពុជា និង​កូរ៉េខាងត្បូង ដោយ​អតីត​និស្សិត​អាហារូបករណ៍​របស់ ក​យ​កា ឆ្នាំ​២០១៥ និង​ប្រធានបទ​ទី​៥ ស្តីអំពី​ភាព​ធុន​ទ្រាំ​របស់​ពូជស្រូវ​ប្រភេទ​ក្រអូប និង​ការ​មាន​ឥ​ទ្ឋិ​ពល​ទៅលើ​ប្រាក់ចំណូល​អំពី​ស្រូវ របស់​កសិករ​ខ្នាតតូច​នៅ​កម្ពុជា ដោយ​អតីត​និស្សិត​កម្មវិធី​អាហារូបករណ៍ ក​យ​កា ឆ្នាំ​២០១៧ ។

សិក្ខាសាលា​នេះ មាន​អ្នកចូលរួម​ជា​មន្ត្រីរាជការ​មកពី​បណ្តា​ក្រសួង​ពាក់​ព័​ន្ឋ​មួយចំនួន​ដូចជា មន្ត្រី​មកពី​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម អតីត​ស​កម្មសិក្សា​ការី​កម្ពុជា – កូរ៉េ សាស្ត្រាចារ្យ ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា សាលា​ជាតិ​កសិកម្ម​ខេត្តកំពង់ចាម និង​មជ្ឍមណ្ឌល​អភិវឌ្ឍន៍​ជនបទ​កម្ពុជា – កូរ៉េ ត្រូវបាន​អញ្ជើញ​ចូលរួម​សរុប​៨០​រូប ៕​សរន

សិក្ខាសាលា​ស្តីអំពី​ការចែករំលែក​ចំណេះដឹង​លើ​សក្តានុពល​កសិកម្ម គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម​និង​កម្មវិធី​អាហារូបករណ៍​ក​យ​កា​

ទីតាំងផ្សាយពាណិជ្ជកម្ម