ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ថៃនឹងទទួលបានការវិនិយោគតំលៃ៣០០ពាន់លានបាត(៨,៤៦ពាន់លានដុល្លារ) មកពីក្រុមហ៊ុនអាម៉េរិកAmazon Web Services (AWS), Google និង Microsoft នេះបើតាមការអោយដឹងពីអ្នកនាំពាក្យរដ្ឋាភិបាលថៃកាលពីថ្ងៃពុធ។
លោក ឆៃ វ៉ាចារ៉ុង( Chai Wacharonke)បាននិយាយថា ក្រុមហ៊ុនទាំងបីមួយៗនឹងវិនិយោគ១០០ពាន់លានបាត។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា AWSមានផែនការសាងសង់មជ្ឈមណ្ឌលទិន្នន័យមួយជាមួយនឹងថវិកា៥ពាន់លានដុល្លារនៅក្នុងរយៈពេល១៥ឆ្នាំទៅមុខ។
លោកឆៃ បាននិយាយថា« លោកនាយករដ្ឋមន្ត្រីមានជំនឿថា ការវិនិយោគរបស់ AWSនឹងជួយជំរុញការប្រកួតប្រជែងរបស់ប្រទេស ហើយក្រុមហ៊ុនMicrosoft និង Google ក៏កំពុងសិក្សាផែនការវិនិយោគសំរាប់មជ្ឈមណ្ឌលទិន្នន័យកាន់តែធំមួយនៅក្នុងប្រទេសថៃ។
ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ ថ្នាក់ដឹកនាំក្រុមហ៊ុនAWSបានប្តេជ្ញាបន្តគាំទ្រអន្តរកាលឌីជីថលរបស់ថៃ និងជំរុញប្រទេសអាស៊ីអាគ្នេយ៍នេះអោយក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍មួយ តាមរយៈការវិនិយោគបច្ចេកវិទ្យាទំនើបៗ៕
ក្រុមនាយកប្រតិបត្តិរបស់AWS ដឹកនាំដោយលោក ម៉ៃឃើញ ភាន់(Michael Punke) បានជួបនាយករដ្ឋមន្ត្រីថៃលោក ស្រេតថា ថាវីស៊ីន កាលពីថ្ងៃអង្គារនៅទីក្រុងសាន់ហ្វ្រានស៊ីស្កូ ដើម្បីពិភាក្សាអំពីឳកាសវិនិយោគ