ប្រើល្បិច​យក​ក្មេងប្រុស​អាយុ​១១​ឆ្នាំ​ធ្វើធ្នាក់ បង្គាប់​ឲ្យ​បន្លំ​ចូលខ្លួន​លួច​ទ្រព្យសម្បត្តិ ម្ចាស់​ទាន់​ចាប់​ជាប់ ចងដៃ

927
ចែករម្លែក

​​ដោយ : សាវ​រក្ស​/ ​ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ ប្រុស​២​នាក់ ស្រី​២​នាក់ ក្នុងនោះ​មាន​ក្មេងប្រុស​អាយុ​១១​ឆ្នាំ​ម្នាក់​ផង ដែល​ក្រុម​ជនសង្ស័យ​យក​ធ្វើជា​ធ្នាក់ បាននាំគ្នា​ប្រើល្បិច​បន្លំ​ធ្វើជា​ទិញ​នេះ ទិញ​នោះ ឆ្លៀតឱកាស​បង្គាប់​ឲ្យ​ក្មេង​លួច​កាបូប​លុយ និង​ទូរស័ព្ទ ម្ចាស់​ឃើញ​ទាន់ ចាប់​បានតែ​ក្មេង ជនសង្ស័យ​ជា​មនុស្ស​ចាស់ បើក​ម៉ូតូ​គេចខ្លួន​បាត់អស់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ ស្ថិតនៅត្រង់​ចំណុច​ផ្ទះ​លេខ​៧៤២ លក់ដូរ​មួយកន្លែង តាមផ្លូវ​៦២ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​

​ម្ចាស់ផ្ទះ​រងគ្រោះ ឈ្មោះ ស្រី ពេ​ជ្យ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ លក់ដូរ រស់នៅ​ផ្ទះកើតហេតុ ។ ក្នុង​កាបូប ដែល​ជនសង្ស័យ​លួច​មិនបាន​សម្រេច មាន​លុយ​ជាង​៤០​ម៉ឺន​រៀល និង​ទូរស័ព្ទដៃ អា​ហ្វូ​ន ៦ មួយគ្រឿង ។ ចំណែក​ក្មេងប្រុស ដែល​ជនសង្ស័យ​យកមក​ធ្វើធ្នាក់ បង្គាប់បញ្ជា​ប្រើ​ឲ្យ​ចូល​លួច​កាបូប មាន​អាយុ​១១​ឆ្នាំ ស្នាក់នៅ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។​

​តាម​សម្តី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​ឃើញ​ម៉ូតូ​២​គ្រឿង សេ​១២៥ មួយគ្រឿង និង ម៉ូតូស្កុប​ពី មួយគ្រឿង ស្រី​២ នាក់ ប្រុស​២​នាក់ ដោយ​ម៉ូតូ​សេ​១២៥ មួយគ្រឿង ជិះ​ដោយ​បុរស​ម្នាក់ ឌុប​ក្មេងប្រុស​ខាងលើ​ផង ជិះ​ឆ្វៀល​ចុះឡើង​២​ទៅ​៣​ត្រឡប់​ហើយ បុរស​ជា​ជនសង្ស័យ​ជិះ​ចូល​មករក​ទិញ​ទឹក​សុទ្ធ​ចំនួន​៥​ដប ចំណែក​ម៉ូតូ​ស្កុប​ពី ជិះ​ដោយ​ស្ត្រី​សង្ស័យ​២​នាក់ ឈប់​រងចាំ ខាងមុខ ស្រប​ដែល​ជនសង្ស័យ​រើកកាយ យក​ទឹក​សុទ្ធ​បាន​៥​ដប​ហើយ បាន​ប្រាប់​ឲ្យ​ជនរងគ្រោះ​យក​មួយ​ដប​ទៀត ពេលនោះ​ហើយ ដែល​ក្មេងប្រុស ជា​ធ្នាក់​របស់​ក្រុម​ជនសង្ស័យ ចូលទៅ​ទាញយក​កាបូប​លុយ និង​ទូរស័ព្ទ ដើរ​ចេញមក ក្រឡេកឃើញ​ទាន់ ក្មេង​នោះ​ទម្លាក់​ចុះ​មាត់ទ្វារ រវល់​តែ​សួរនាំ ជនសង្ស័យ​៣​នាក់ ប្រុស​ម្នាក់ ស្រី​២​នាក់ បាននាំគ្នា​បើក​ម៉ូតូ​រត់គេច​ទៅ​បាត់ ។​

​ក្រោយ​កើតហេតុ​បុរស​ម្នាក់​គេចខ្លួនបាត់​បន្សល់ទុក​តែ​ក្មេង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​មក​ទទួលយក ដើម្បី​ធ្វើការ​អប់រំ ជាមុនសិន ទើប​អនុញាតិ​ឲ្យ វិលត្រឡប់​ទៅវិញ ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម