ដោយ : ប.ជ័យ / បន្ទាយមានជ័យ: ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រារព្ធពិធីបិទសវនកម្មផ្ទៃក្នុងសម្រាប់ឆ្នាំ២០២២ និង បណ្តាឆ្នាំពាក់ព័ន្ធ ។

លោកឧត្តមសេនីយ៍ឯក ជុក គឹមហួរ អគ្គនាយករង សវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអញ្ជើញជាអធិបតី ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយ នាយរងការិយាល័យជំនាញទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ លោកមេប៉ុស្តិ៍រដ្ឋបាលទាំង៦៧ប៉ុស្តិ៍។

សវនកម្មផ្ទៃក្នុងនេះ មានរយ:ពេល៣ខែ បានចាប់ផ្តើម បើកនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ និង បានបិទបញ្ចប់នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣៕/r