ការប្រឡង​ទុតិយភូមិ ឆ្នាំនេះ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ សីហា នៅ​រាជធានី​ភ្នំពេញ ,​បេក្ខជន​ជាង​២​ម៉ី​ន​នាក់​

1667
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ ៖ តាម​ការគ្រោងទុក​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំនេះ​នៅ​ទូទាំងប្រទេស​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​២០ សីហា សម្រាប់​នៅ​រាជធានី​ភ្នំពេញ​មាន​បេក្ខជន​ចូលរួម​ប្រលង​ចំនួន​រហូតដល់​ជាង​២​ម៉ី​ន​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹង ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការអង្កេត​ការប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៧ _២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៩ សីហា​នេះ​។​
ក្នុង​កិច្ចប្រជុំ​នោះ​ក្រោយ​អធិបតីភាព លោក​កើត ឆែ អភិបាលរង​រាជ​នី​ភ្នំពេញ និង​លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​
​ក្នុង​កិច្ចប្រជុំ​នេះ​លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​មានប្រសាសន៍​ឱ្យដឹងថា គ្រប់​បេក្ខជន​ប្រលង​ទាំងអស់ និង​អ្នកពាក់ព័ន្ធ​នានា បើ​ធ្វើ ឱ្យ​បែកធ្លាយ​វិញ្ញាសារ​ជា​សាធារណៈ​នោះ គឺ​ជាប់ទោស​ព្រហ្មទណ្ឌ ហើយ​បើ​មានការ​បែកធ្លាយ​វិញ្ញាសារ​មែន​នោះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​បើក​ការស្រាវជ្រាវ​ស៊ើបអង្កេត​ឃាត់ខ្លួន​ជនល្មើស​អោយ​ខាន​តែ​បាន​។ ភាព​សំងាត់ នៃ​វិញ្ញាសារ​ប្រលង ជារឿយៗ ACU និង​ក្រសួង​អប់រំ តែងតែ​ដាស់តឿន​អោយ​បេក្ខជន​ប្រលង អ្នកសង្កេតការណ៍ មេ​ប្រយោគ គ្រួ​អនុរក្ស និង​អ្នកពាក់ព័ន្ធ​នានា ហាម​ដាច់​ការថត​វិញ្ញាសារ និង​ការរក្សា​ភាព​សំងាត់​នៃ​វិញ្ញាសា រ ដែល​សូម្បីតែ​ការថត​រក្សាទុក​ផ្ទាល់ខ្លួន ក៏​មិន​អនុញ្ញាត អោយ​ថត​ដែរ ហើយ​អ្នក​ថត​នោះ បើ​ចាប់បាន ក៏ត្រូវ​មានទោស​ដូចគ្នា​ដែរ​។​
​ក្នុង​លោក​បាន​បន្តទៀតថា​៖ ការប្រលង​នេះ​ត្រូវ​ប្រកាន់​ពាក្យស្លោក​មួយ​ថា អ្នកចេះ​គឺ​ប្រលង​ជាប់​។ យើង​បាន​រិត​បណ្តឹង​លើ​កា​េ​ងារ​ប្រលង​នេះ​៦​ឆ្នាំ​ហើយ​បើ​គិត​ទាំង​ឆ្នាំនេះ ដោយ​អនុវត្ត​ស្របតាម​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​។​
ថ្លែង​ក្នុង​កិច្ចប្រជុំ លោក​កើត ឆែ អភិបាលរង​រាជ​នី​ភ្នំពេញ បានស្នើ ឲ្យ​គ្រប់​ស្ថាប័ន ពាក់ព័ន្ធ និង​សមត្ថកិច្ច ត្រូវ​បន្ដ​កិច្ចសហការ គាំទ្រ ដើម្បី ធ្វើការ​សម្របសម្រួល បេក្ខជន​ក្នុងអំឡុងពេល​ប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ ឆ្នាំនេះ​ប្រ​ព្រ​ត្តិ​ទៅ​ទទួល​
​បាន​ភាពល្អប្រសើរ ។​
គួរ​បញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំនេះ មានប​ណ្ឌ​ល​ប្រលង​ចំនួន​២៥​មណ្ឌល មាន​ចំនួន​៩១៣​បន្ទប់​និង​មាន​បេក្ខជន​ប្រលង​ចំនួន​២២៧៧៨​នាក់ ជាមួយនិង​កងកម្លាំង​សន្ដិសុខ​ចូលរួម ការ ពារ​សុ​វ​ត្ដិ​ភាព​យ៉ាង​ម៉ត់ចត់ ។​
​ចំណែក​នៅ​ទូទាំងប្រទេស​មាន​មណ្ឌល​ប្រឡង​ចំនួន​១៩៥ និង​មាន​បន្ទប់​ប្រឡង​ចំនួន​៤៧១៧ និង​មាន​បេក្ខជន​សរុប​ចំនួន ១១៧០៦១​នាក់​៕