​គិតពី​ភាព​អនាម័យ​ជា​បញ្ហាសំខាន់​សម្រាប់​សុខភាព​ផ្ទាល់ខ្លួន​

2088
ចែករម្លែក

​(​កំពត​)៖​ក្នុង​ដំណើរ​ជួប​សួ​សុខទុក្ខ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​ថ្នាក់ដឹកនាំ​កាកបាទក្រហមកម្ពុជា​បាន​ក្រើនរំលឹក​ដល់​គ្រប់​អ្នកជំងឺ​ត្រូវ​គិតគូរ​ជា​ចម្បង​ពី​បញ្ហា​អនាម័យ​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​។​កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ លោកស្រី​ពុំ ចន្ទី​នី អគ្គលេខាធិការ​កាកបាទ​ក្រហម​កម្ពុជា អមដំណើរ​ដោយ​ក្រុមការងារ​ថ្នាក់កណ្តាល និង​ថ្នាក់​ខេត្ត​បាន​ចូលជួប​សំណេះសំណាល សួរសុខទុក្ខ​ផ្ទាល់​ជាមួយ​ស្ត្រី​ទើប​ឆ្លងទន្លេ​ព្រមទាំង​អ្នកជំងឺ​ប្រភេទ​ផ្សេងៗ​ប្រមាណ​ជាង​១០០​នាក់​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពត​។

ជាមួយគ្នានេះ លោកស្រី​អគ្គលេខា​បាន​នាំយក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយចំនួន​របស់​កាកបាទ​ក្រហម​កម្ពុជា​ចែកជូន​ដល់​អ្នក​កំពុង​សម្រាក​ព្យាបាល​ទាំងនោះ​ផងដែរ​។
​លោកស្រី​បាន​ណែនាំ​ដល់​ជំងឺ​ទាំងអស់​ត្រូវ​ស្តាប់ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រុមគ្រូពេទ្យ ពិសេស​យកចិត្តទុកដាក់​បន្ថែម​នូវ​បញ្ហា​អនាម័យ​ដើម្បី​សុខភាព​ផ្ទាល់ខ្លួន​។ លោកស្រី​ពុំ ចន្ទី​នី​បាន​បញ្ជាក់ថា​សុខ​ភាពជា​កត្តា​សំខាន់​សម្រាប់​មនុស្ស​គ្រប់រូប​។ កាលណា​សមាជិក​គ្រប់គ្នា​បញ្ចៀស​បាន​ពី​ជំងឺ​រួមរឹត នោះ​គ្រួសារ​ទាំងមូល​នឹង​កាត់បន្ថយ​បាន​នូវ​ការចំណាយ​មួយផ្នែកធំ ព្រមទាំង​កើតមាន​ដោយ​បរិបូរ​ណ៌​នូវ​ភាពសុខដុមរមនា​៕S/​ដោយ បូកគោ​