ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តារាកីឡាសិចស៊ីបំផុតទាំង ១០ ត្រូវបានបង្ហាញជាផ្នែកនៃការសិក្សាថ្មីៗមួយ ប៉ុន្តែអ្នកនឹងមិននឹកស្មានចំពោះអ្នកដែលទទួលបានតំណែងកំពូលនោះទេ!
បញ្ជីគួរឱ្យគោរព ដែលត្រូវបានចងក្រងដោយវេបសាយ Illicitencounters.com មានតារាមួយចំនួនមកពីកីឡាផ្សេងៗគ្នា ចាប់ពីប្រដាល់និងបាល់ទាត់រហូតដល់ក្របខណ្ឌបាល់ឱប NFL និងប្រណាំងឡាន F1 ។
ទិន្នន័យនេះត្រូវបានបង្កើតឡើង បន្ទាប់ពីស្ត្រីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសចំនួន ២.០០០ នាក់ត្រូវបានស្នើឱ្យវាយតម្លៃតារាកីឡាបុរសចំនួន ៣០ នាក់ផ្អែកលើមាត្រដ្ឋានពី ១-១០ ទាក់ទងនឹង “ភាពសិចស៊ី” របស់ពួកគេ។
បញ្ជីនេះបានបញ្ចេញឈ្មោះដ៏គួរឱ្យភ្ញាក់ផ្អើលមួយចំនួន ប៉ុន្តែវាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយក្នុងការឃើញគូប្រជែងយូរអង្វែង លីអូនែល ម៉េសស៊ី និង គ្រីស្ទាណូ រ៉ូណាល់ដូ ជួបតទល់គ្នាជាថ្មី។
តោះកុំឱ្យខាតពេលយូរទៅមើលឈ្មោះអ្នកទាំង១០ដូចខាងក្រោម ៖
១០. ខូន័រ ម៉ាកហ្គ្រេហ្គ័រ (Conor McGregor) ៖ តារាប្រដាល់ក្នុងទ្រុង UFC សញ្ជាតិអៀរឡង់។
៩. លីអូនែល ម៉េសស៊ី ៖ តារាបាល់ទាត់ សញ្ជាតិអាហ្សង់ទីន។
៨. រ៉ូរី ម៉ាកអិលរ៉យ (Rory McIlroy) ៖ តារាវាយកូនហ្គោល សញ្ជាតិអៀរឡង់ខាងជើង។
៧. ជែក ហ្គ្រីលីស (Jack Grealish) ៖ តារាបាល់ទាត់របស់ Man City សញ្ជាតិអង់គ្លេស។
៦. អៀរលីង ហាលែន (Erling Haaland) ៖ តារាបាល់ទាត់របស់ Man City សញ្ជាតិន័រវែស។
៥. គ្រីស្ទាណូ រ៉ូណាល់ដូ ៖ តារាបាល់ទាត់ សញ្ជាតិព័រទុយហ្គាល់។
៤. ឡេវីស ហាមីលតុន (Lewis Hamilton) ៖ តារាប្រណាំងឡាន F1 សញ្ជាតិអង់គ្លេស។
៣. ត្រាវីស ឃែលស៊ី (Travis Kelce) ៖ តារាបាល់ឱបរបស់ក្លិប Kansas City Chiefs សញ្ជាតិអាម៉េរិក។
២. អានថូនី យ៉ូស្វេ (Anthony Joshua) ៖ តារាប្រដាល់សកល សញ្ជាតិអង់គ្លេស។
១. ថៃសុន ហ្វើរី (Tyson Fury ) ៖ តារាប្រដាល់សកល សញ្ជាតិអង់គ្លេស៕