​ខឹង​ហុច​ថ្នាំញៀន​ឱ្យ​មិន​ដល់ដៃ​ចាក់​ជនរងគ្រោះ​បណ្តាលឱ្យ​ធ្លាយ​ពោះវៀន​ចេញ​ក្រៅ​

877
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​ជនដៃដល់​ម្នាក់​ត្រូវបាន​កងកម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​បានធ្វើ​សកម្មភាព​យក​កាំបិត​ចុង​ស្រួច​ចាក់​លើ​ពោះ​ជនរងគ្រោះ​បណ្តាលឱ្យ​ធ្លាយ​ពោះវៀន​ចេញ​ក្រៅ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ចំណុច​បង្គោល​ប្រាំបី ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​កាលពីរ​យប់​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១៨ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា​៖​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​និង​ជនសង្ស័យ​ផឹកស៊ី​ជាមួយគ្នា​។​បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ចេញ​ក្រៅ​ហើយ​ត្រឡប់មកវិញ​ហុច​ថ្នាំញៀន​ទៅអោយ​ជនសង្ស័យ​។​ដោយសារតែ​ជនរងគ្រោះ​ហុច​មិន​ដល់ដៃ​ជនសង្ស័យ​ក៏​ផ្ទុះ​កំហឹង​ទាញ​បាន​កាំបិត​ចុង​ស្រួច​ហក់​ទៅ​ចាក់​លើ​ពោះ​ជនរងគ្រោះ​ចំនួន​៣​កាំបិត​បណ្តាលឱ្យ​ធ្លាយ​ពោះវៀន​ចេញ​ក្រៅ​។​

​ក្រោយ​ហេតុការណ៍​កើតឡើង​ជនសង្ស័យ​បាន​ព្យាយាម​រត់គេចខ្លួន​តែ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​ជ​នស​ង្ស​យ័​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ឯក គឹម​អិន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​មរតក​តេ​ជោ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ រីឯ​ជនរងគ្រោះ​មានឈ្មោះ​ហឿន ធា​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ថម្ម​ជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​ទាក់ទង​និង​ហេតុការណ៍​នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថាប​ណ្តា​ល​មកពី​ជនសង្ស័យ​បែក​ថ្នាំ​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​ចាត់ការ​តាមច្បាប់​។​ដោយឡែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម