​កុំព្យូទ័រ​៤០​គ្រឿង​ត្រូវបាន​ប្រគល់ជូន​ដល់​គណៈកម្មការ​អង្គភាព​ផ្តល់​សេវា​ថ្នាក់​ខេត្ត​ក្រុង​

1048
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​”​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស​A​និង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​។​សូមឱ្យ​សិស្ស​ដែល​ត្រូវ​ប្រឡង​ទាំងអស់​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែមទៀត ព្រោះ​នៅ​រយៈពេល​តែ​៩​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ថ្ងៃ​ប្រឡង​និង​ចូលមក​ដល់​ហើយ​”​។​

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​ថ្លែង​បែបនេះ​ខណៈពេលដែល​លោក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ប្រឡង​សិស្ស​សញ្ញាបត្រ​មធ្យម សិក្សា​ទុតិយភូមិ​ឆ្នាំ​សិក្សា​២០១៧-២០១៨​។ ដែលមាន​លោកគ្រូ អ្នកគ្រូ មកពី​វិទ្យាល័យ​ទាំង​១៦ ចំនួន​៩០​នាក់ និង​សិស្សានុសិស្ស​ជាច្រើន​នាក់ នៅ​សាលា​ខេ​ត​ព្រះវិហារ ព្រឹក​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨​។​

​លោក​អ៊ុន​ចាន់​ដា​បាន​មានប្រសាសន៍​បន្តថា​ក្នុង​ឆ្នាំ​សិក្សា​២០១៧,២០១៨​នេះ​ខេត្តព្រះវិហារ​ខេត្តព្រះវិហារ​មាន​សិស្ស​ដែល​ត្រូវ​ប្រឡង​ចំនួន​១.៣៤៥​នាក់ ។​ខេត្ត​បានរៀបចំ​មណ្ឌល់​ប្រឡង​ចំនួន​៣​សាលា និង​បាន​រឹតបន្តឹង​វិន័យ​ក្នុងពេល​ប្រឡង និង​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​យ៉ាង​តឹងរឹង​បំផុត ។

​ក្នុងនោះដែរ​សហភាព​ស​ហ​ព័ន្ធ​យុវជន​ខេត្តព្រះវិហារ​ក៏បាន​ជួយ​សម្រួល​មើល​ការខុសត្រូវ​ការផ្ញើ​កង់​ម៉ូតូ​សិស្ស​បេក្ខជន​ដោយ​ឥតគិតថ្លៃ​ហើយក៏​បានរៀបចំ​ផ្ទះសំណាក​មួយកន្លែង​សម្រាប់​ការ​ស្នាក់នៅ​របស់​បេក្ខជន​មកពី​ស្រុក ឆ្ងាយ​ផងដែរ​។​

​ក្នុងឱកាស​នោះដែរ​លោក​អ៊ុន​ចាន់​ដា​ក៏បាន​នាំយក​កុំព្យូទ័រ​យួរដៃ​ចំនួន​៤០​គ្រឿង​មក​ចែកជូន​ដល់​គណៈកម្មការ​វាយតម្លៃ​អង្គភាព​ផ្តល់​សេវា​ថ្នាក់​ខេត្ត​ស្រុក​ក្រុង​ស្ថាប័ន​គោលដៅ​នៃ​ការវាយតម្លៃ​ក្នុង​វិស័យ​អប់រំ​(​មាន​១៦​វិទ្យាល័យ​)​។​

ស្ថាប័ន​គោលដៅ នៃ​ការវាយតម្លៃ​ក្នុង​វិស័យ​សុខាភិបាល​(CPA1 CPA2 CPA3) រួម​និង​ឧបត្ថម្ភ​ថវិកា​មួយចំនួន ជូន​ដល់​នាយក នាយករង លោកគ្រូ អ្នកគ្រូ ប្រធាន អនុប្រធាន ការិយាល័យ​អប់រំ​ក្រុង ស្រុក និង​មន្ត្រី​ការិយាល័យ​ផងដែរ​៕S/​

​កុំព្យូទ័រ​៤០​គ្រឿង​ត្រូវបាន​ប្រគល់ជូន​ដល់​គណៈកម្មការ​អង្គភាព​ផ្តល់​សេវា​ថ្នាក់​ខេត្ត​ក្រុង​

ទីតាំងផ្សាយពាណិជ្ជកម្ម