ឪពុកម្តាយ​កុមារ​ជាង​៥០០​នាក់​សប្បាយចិត្ត​កូន​ខ្លួន​ទទួល​សញ្ញាប័ត្រ​ភាសា​ចិន​

1429
ចែករម្លែក

​ដោយ : បូ​រិ​ន​/​ភ្នំពេញ ​៖ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្ស​ម​ត្ដេ​ត្យ​កម្រិត​ខ្ពស់ ក្រោយ​បញ្ចប់​ការសិក្សា​ឆ្នាំ​២០១៧-២០១៨​សាលារៀន​អន្ដរជាតិ​ចុង​ហ័​រ ឪពុកម្តាយ​ក្មេងៗ​ជា​កុមារ​ប្រមាណ​ជាង​៥០០​នាក់​បង្ហាញ​សប្បាយចិត្ត​ត្រេកអរ​ចំពោះ​កូន​ខ្លួន​ដែល​ទទួល​សញ្ញាប័ត្រ​រៀន​ភាសា​ចិន​ដែល​អនាគត​កូ​នៅ​ថ្ងៃមុខ​។
​ឪពុកម្តាយ​របស់​ក្មេង​ប្រមាណ​ជាង​៥០០​នាក់ បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត​រីករាយ​ដែល​កូន​របស់ខ្លួន​ដែលមាន​អាយុ​ចាប់ពី​២​ឆ្នាំ​ដល់​៥​ឆ្នាំ​បានបញ្ចប់​ថ្នាក់​សិស្ស​ម​ត្ដេ​ត្យ​កម្រិត​ខ្ពស់​ចំពោះ​ភាស​ចិន​និង​អង់គ្លេស ឆ្នាំ​២០១៧-២០១៨ ដោយ​ជោគជ័យ​។

​ក្នុង​ពិធី​កាល​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៨ ដែល​ត្រូវ​នឹង​ថ្ងៃ​គំរប់​ខួប ៩​ឆ្នាំ នៃ​ការបង្កើត​សាលារៀន​អន្ដរជាតិ​ចុង​ហ័​រ នៅលើ​ទឹកដី​កម្ពុជា សាលាបង្រៀន​ភាសា​ចិន​មួយ​នេះ បានរៀបចំ​កម្មវិធី​ធំ​មួយ នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​កូរ៉េ ដើម្បី​ចែក​សញ្ញាបត្រ​ដល់​សិស្ស​មត្តេយ្យក​ម្រិ​ត​ខ្ពស់ និង​សិស្ស​ក្រៅ​ម៉ោង ដែល​ខិតខំ​យកចិត្តទុកដាក់​សិក្សា​ពេញ​មួយឆ្នាំ​ពេញ​កន្លងទៅ ។ ពិធី​ចែក​សញ្ញាបត្រ​នេះ បានធ្វើ​ឡើង​ដោយមាន​ការចូលរួម​ពី​លោក Zhu Bangjiang(​ជូ ប៉ាង​ជាំ​ង​) នាយក​សាលារៀន​អន្ដរជាតិ​ចុង​ហ័​រ និង​មានការ​ចូលរួម​យ៉ាងច្រើន​ពី​សំណាក់​អាណាព្យាបាល​សិស្ស និង​សិស្សានុសិស្ស​ជាច្រើន ហើយ​បន្ថែម​លើ​ការចែក​សញ្ញាបត្រ​ដល់​សិស្ស​មត្តេយ្យក​ម្រិ​ត​ខ្ពស់ សាលា​ក៏បាន​ប្រគល់​លិខិត​សរសេរ​ដល់​សិស្ស​គ្រប់​កម្រិត ទាំង​វេន​ថ្ងៃ និង​វេន​យប់​សរុប​ប្រមាណ​ជាង ៥០០​នាក់​ផងដែរ ។​

​លោក ជូ ប៉ាង​ជាំ​ង បាន​មានប្រសាសន៍ថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើន​សិស្ស​ចុះឈ្មោះ​រៀន​ក្នុង​សាលារៀន​អន្ដរជាតិ​ចុង​ហ័​រ គឺមាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ហើយ​អាណាព្យាបាល​ក៏​សប្បាយចិត្ត ចំពោះ​ភាពជោគជ័យ​ក្នុងការ​សិក្សា​របស់​សិស្សានុសិស្ស​ម្នាក់ៗ​ផងដែរ ។ លោក​បានចាត់ទុក​នេះ​គឺជា​ជោគជ័យ​មួយ ក្នុង​គោលដៅ​លើកស្ទួយ​វិស័យ​អប់រំ និង​ការចែករំលែក​ចំណេះដឹង​ទូទៅ​ដល់​សិស្សានុសិស្ស​គ្រប់​កម្រិត ដើម្បី​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សារៈសំខាន់​ក្នុងសង្គម​កម្ពុជា​នាពេល​អនាគត ។​

លោក​ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​គ្រូ អ្នកគ្រូ ក៏ដូចជា រដ្ឋាភិបាល​ចិន ដែល​បាន​ផ្ដល់នូវ​គ្រូ​ឆ្នើមៗ មក​បង្ហាត់បង្រៀន​ដល់​កូន​ខ្មែរ​ឱ្យ​ចេះ​ភាសា​ក្នុង​សាលា​របស់ខ្លួន រហូត​ទទួលបាន​ការជឿជាក់​ពី​អាណាព្យាបាល​របស់​សិស្សានុសិស្ស ពិសេស​គឺ​ការផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​ឆ្នើម​របស់​សាលារៀន​អន្ដរជាតិ​ចុង​ហ័​រ​យ៉ាងហោចណាស់ ២​នាក់​ក្នុង​មួយឆ្នាំ ដើម្បី​បានចេញ​ទៅ​បន្ដ​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ចិន​ផ្ទាល់​តែម្ដង ៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម