Views: 27 Post navigation ចំនួនមនុស្សស្លាប់ដោយរញ្ជួយដីកំលាំង៦,៧រិច្ឆទ័រមួយនៅហ្វីលីពីនខាងត្បូងកាលពីថ្ងៃសុក្របានកើនដល់ប្រាំមួយនាក់នៅព្រឹកថ្ងៃសៅរ៍ទី១៨វិច្ឆិកានេះ និងអាជ្ញាធរ កំពុងស្វែងរកមនុស្សបាត់ខ្លួនពីរនាក់ទៀត។ ស៊ូដង់បានជូនដំណឹងដល់ប្រធានអង្គការសហប្រជាជាតិអំពីការបញ្ចប់ “ភ្លាមៗ” នៃបេសកកម្មនយោបាយរបស់អ.ស.បនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ នេះបើយោងតាមលិខិតដែលបានផ្សព្វផ្សាយនៅក្នុងក្រុមប្រឹក្សាសន្តិសុខ។ នៅក្នុងលិខិតផ្លូវការមួយជាភាសាអារ៉ាប់ចុះថ្ងៃព្រហស្បតិ៍អមជាមួយកំណែជាភាសាអង់គ្លេសពីឯកអគ្គរដ្ឋទូតស៊ូដង់ប្រចាំអ.ស.ប រដ្ឋមន្ត្រីការបរទេសលោក អាលី អែលសាឌីក អាលី (Ali Elsadig Ali) បានជូនដំណឹងដល់លោក អង់តូនីញ៉ូ គូថេរ៉េស អំពី “ការសម្រេចចិត្តរបស់រដ្ឋាភិបាលស៊ូដង់ក្នុងការបញ្ចប់បេសកកម្មជំនួយអន្តរកាលសមាហរណកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ូដង់ (UNITAMS) ដោយចូលជាធរមានភ្លាមៗ។”