របប​យោធា​មី​យ៉ាន់​ម៉ា​បាន​និយាយថា ខ្លួន​បាន​ចាប់​មេខ្លោង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពីរ​នាក់ ដែល​ធ្វើ​ប្រតិបត្តិការ​ពី​ទីប្រជុំជន​ភាគ​ខាងជើង​ឥត​ច្បាប់​ទម្លាប់ និងកំពុង​ត្រូវបាន​ចិន​តាម​ចាប់ខ្លួន ហើយ​មេខ្លោង​ទី​បី​បាន​សម្លាប់​ខ្លួន​ក្នុងអំឡុងពេល​ចាប់ខ្លួន​។​ ទីកន្លែង​ឆបោក​តាម​អ៊ីនធឺណិត​បាន​រីកដុះដាល​ដូច​ផ្សិត​នៅតាម​ព្រំដែន​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​បាន​ជួល​បុគ្គលិក​ពី​ប្រទេស​ចិន​និង​ប្រទេស​ដទៃ​ទៀត ដែល​ជារឿយៗ​ត្រូវបាន​ជួញដូរ​និង​បង្ខំ​ឱ្យ​ធ្វើការ​ដើម្បី​បោកប្រាស់​ជនរួមជាតិរ​បស់​ពួកគេ​។​

Nov 18, 2023